ឯកឧត្តម មាន ចាន់យ៉ាដា ៖ សណ្តាប់ធ្នាប់សាធារណៈ គឺជាបញ្ហាអាទិភាព មួយដែលត្រូវគិតគូរ និងដោះស្រាយយ៉ាងយកចិត្តទុកដាក់

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២, ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ និងកំណត់ឱ្យមន្ត្រីទទួលបន្ទុកសណ្តាប់ធ្នាប់នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ពិនិត្យ និងយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង ដោយកំណត់យកបញ្ហា៣ ជាអាទិភាព ក្នុងនោះគឺ “សណ្តាប់ធ្នាប់ចរាចរណ៍ សណ្តាប់ធ្នាប់លក់ដូរ និងសណ្តាប់ធ្នាប់សំណង់“។
 ឯកឧត្តម មាន ចាន់យ៉ាដា  សូមអោយបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ និងក្រុមហ៊ុនសំណង់នានាក្នុងរាជធានីភ្នំពេញ រួមគ្នាថែរក្សាសណ្តាប់ធ្នាប់សារណៈតាមដងផ្លូវ និងដងវិថីឱ្យបានល្អប្រសើរ ព្រោះការចូលរួមចំណែករបស់បងប្អូន គីជាកត្តាចំបងក្នុងការធ្វើឱ្យទីក្រុងរបស់យើងមានភាពស្រស់ស្អាត មានសណ្តាប់ធ្នាប់ល្អ និងឈានទៅកាន់ទីក្រុងឆ្លាតវៃនាពេលអនាគត។
https://youtu.be/PgNGchAlWqQ
អត្ថបទដែលជាប់ទាក់ទង
Open

Close