ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានចុះពិនិត្យភូមិសាស្រ្ត សង្កាត់អូរឫស្សីទី១ សង្កាត់ មនោរម្យ សង្កាត់អូរឫស្សីទី៣ និងសង្កាត់អូរឬស្សីទី៤ ក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ ។
នាឱកាសនេះដែរ លោកអភិបាល ក៍បានណែនាំខ្លួន និង លោកអភិបាលរង ចំនួន ៣រូប ដែលទើបមកបំរើកាងារនៅរដ្ឋបាលខណ្ឌ៧មករា ជូនដល់ អស់លោក លោកស្រី ចៅសង្កាត់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ លោក លោកស្រី ស្មៀនសង្កាត់ លោក លោកស្រី មេភូមិ ក្នុងនោះដែរ អភិបាលរង ទាំង ៣រូបដែរទើបតែងតាំងថ្មី រួមមាន ៖
១. លោក ឌី រ័ត្នខេមរុណ
២. លោល ណុប ផា
៣. លោក កេត ឧត្តម
បន្ទាប់មក លោក ថេង សុថុលអភិបាលខណ្ឌ៧មករា បានមានមតិសំណេះសំណាល និង ផ្តាំផ្ញើរ ដល់ លោក លោកស្រី ចៅសង្កាត់ ដែរគណះអភិបាល បានចុះព្រឹកនេះ សូមអោយខិតខំបំពេញការងារ បំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងសេវាចាំបាច់ ទាំង សេវាតម្រូវការ ជាពិសេសនេះត្រូវសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមគ្នាបំរើការងារ និង ផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និង បន្ត ទទួលយកសំណូមពរផ្សេងៗក៌ដូចជាពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក្នុងការខិតខំដោះស្រាយបញ្ចប់ ធ្វើយ៉ាងណាបង្កលក្ខណះងាយស្រួល និងអោយល្អប្រសើរជូនប្រជាជនក្នុងមូលដ្ឋានសង្កាត់ ៕



















