លោក ឌី រ័ត្នខេមរុណ ចុះដោះស្រាយបណ្តឹងពលរដ្ឋ ក្នុងសង្កាត់មនោរម្យ និង សង្កាត់មិត្តភាព ខណ្ឌ ៧មករា!

ភ្នំពេញ៖ ដោយទទួលគោលការណ៍ដឹកនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ៧មករា រួចមក នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈ អភិបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យតាមពាក្យបណ្តឹង ផ្ទះរបស់ប្រជាពលរដ្ឋលើបញ្ហា ជ្រាបទឹក ធ្លាក់មកក្រោមហៀរហូរចូលក្នុងផ្ទះ ដែរមានទីតាំងបណ្តោយផ្លូវ១២៨ ផ្ទះលេខ ៣៧១( E1) សង្កាត់មិត្តភាព ខណ្ឌ៧មករា និងបានចុះសំរបសំរួលតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋលើ ការដ្ឋានសាងសង់ និង ជួសជុល មានចំនួន ២ទីតាំង តាមបណ្តឹងរបស់ប្រជាពលរដ្ឋ មានដូចខាងក្រោម ៖

១. ការដ្ឋានសំណង់ដីឡូតិ៍ ១៤១, ១៥១, ១៥៣ ផ្លូវលេខ ៩៥ កែង១២៨ ភូមិ៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
២. ការដ្ឋានសាងសង់សំណង់ដីឡូតិ៍ ៣២ ផ្លូវ១១៤ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។

ក្រោយពីក្រុមការងារជំនាញ បានពិនិត្យជាក់ស្តែង ក្រុមការងារបានពិនិត្យឃើញថា ៖  ការដ្ឋានសាងសង់សំណង់កំពង់សាងសង់ ទាំង២ ពិតជាបានបង្កសម្លេងខ្លាំង និងធ្វើការ ២៤/២៤ម៉ោង ដែរធ្វើអោយមានការរំខានដល់ប្រជាពលរដ្ឋនិង ព្រះសង្ឍដែរគង់នៅក្នុងវត្ត និងប្រជាពលរដ្ឋរស់នៅជិតខាងការដ្ឋាននេះផងដែរ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណ:អភិបាលខណ្ឌ ៧មករា បានណែនាំអោយអ្នកគ្រប់គ្រង ការដ្ឋាន សាងសង់ទាំង២ ត្រូវធ្វើការគោរពពេលវេលាទៅតាមម៉ោងកំណត់ និង ច្បាប់ដែរអាជ្ញាធរណែនាំ ជៀសវាង ការរំខានជាសំឡេង ដល់ប្រជាពលរដ្ឋដែរអាចប៉ះពាល់ដល់អ្នករស់នៅជិតខាង ។ ក្នុងករណីដែលម្ចាស់ការដ្ឋានសាងសង់នៅតែមិនអនុវត្តតាមការណែនាំរបស់ អាជ្ញាធរ នឹងអនុវត្តវិធានការរដ្ឋបាល ។

អត្ថបទដែលជាប់ទាក់ទង
Open

Close