លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជេីញពិនិត្យគោលដៅកម្លាំងឈរជេីងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅស្រុកបន្ទាយស្រី

ខេត្តសៀមរាប ៖ នៅថ្ងៃអង្គារ ៤កេីត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជេីញពិនិត្យគោលដៅកម្លាំងឈរជេីងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ប្រមូលផ្តុំគណបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ ដែលស្ថិតនៅភូមិថ្មជល់ ឃុំត្បែងមានជ័យ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្តសៀមរាប ក៏បានចុះពិនិត្យកន្លែងបោះតង់ស្នាក់នៅលើដីចំការ ទីវត្តអារ៉ាម ដែលបងប្អូនប្រជាពលរដ្ឋជឿលើការឃោសនា ស្តីពីបាតុភូតធម្មជាតិ ប៊្លែកហូល ( Black Hole ) ។

ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំជឿលើការឃោសនាផ្សេងៗ និងត្រឡប់ទៅគេហដ្ឋានវិញ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close