ទំនាស់ ដោយការសាងសង់ដំបូលយ៉ាប ខាងក្រោយផ្ទះជាប់ព្រំ ត្រូវ អភិបាលខណ្ឌថ្មី ចុះរកដំណោះស្រាយជូនភាគីទាំងសងខាង!
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងដែលមានទំនាស់ការសាងសង់ដំបូលយ៉ាបខាងក្រោយផ្ទះជាប់ព្រំ ដែលស្ថិតនៅផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយជូនភាគីទាំងសងខាងអោយបានសមស្រប ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករងរដ្ឋបាលខណ្ឌ, លោកអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ, លោកចៅរងទី១ សង្កាត់ទន្លេបាសាក់, ម្ចាស់ដើមបណ្ដឹង, ម្ចាស់ផ្ទះសាងសង់ និងមន្ត្រីពាក់ព័ន្ធ។








