អភិបាលស្រុកថ្មី មូរជើងខោ លុយទឹកស្អុយ ទៅជួបពលរដ្ឋតាមភូមិ..!

ខេត្តកណ្តាល ៖ ឆ្លើយតបតាមការសន្យាជាមួយប្រជាពលរដ្ឋ ដើម្បីសម្រួលលើបញ្ហាទឹកលិចភូមិ ជាក់ស្តែងរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក រួមដំណេីរដោយ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក មន្រ្តីរាជការសាលាស្រុក អាជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យមើលស្ថានភាពការបូមរំដោះទឹកចេញពីភូមិ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ដែលកំពុងជួបទុក្ខលំបាកដោយជំនន់ទឹកភ្លៀងចំនួន ១៩គ្រួសារ ស្ថិតនៅភូមិព្រះប្រសប់ ឃុំឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សូមបញ្ជាក់ថា បន្ទាប់ពីមានការបញ្ជាផ្ទាល់ពីសំណាក់ លោកអភិបាលស្រុក បានចាត់ឲ្យក្រុមការងារធ្វើការប្រើម៉ាស៊ីនបូមរំដោះទឹកចេញពីភូមិ ឃើញថាមានស្ថានភាពស្រក់ទឹកមួយចំនួនហើយ នឹងបន្តបូមរំដោះទឹកចេញរហូតដល់ទឹកស្រក់អស់ ដើម្បីងាយស្រួលក្នុងការកែសម្រួលប្រព័ន្ធលូកុំអោយមានការកកស្ទះទឹកបន្តទៀត។ ក្នុងនោះ លោកអភិបាលស្រុក បានធ្វើការចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ជូនប្រជាពលរដ្ឋរងគ្រោះទាំង១៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន ៖អង្ករ ២៥គីឡូក្រាម,ទឹកត្រី១យួរ,ត្រីខ ១យួរ,មី១កេស និងថវិកាមួយចំនួន។
អត្ថបទដែលជាប់ទាក់ទង
Open

Close