ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់នៅថ្ងៃទី៣០ សីហា ២០២២ ដូច្នេះថា ៖ ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រមូលផ្តុំមនុស្ស របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។
អភិបាលខេត្តសៀមរាប បន្តថា យើងនឹងអនុវត្តតាមនីតិវិធី ដូចមានខ្លឹមសារក្នុងលិខិតរបស់រដ្ឋបាលខេត្ត ដោយទុកឱសានវាទត្រឹមយប់នេះ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២) ម៉ោង២៤ និង០០នាទីយប់នេះ ។
លោក ទៀត សីហា សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថា នឹងមានការពន្យាពេល នៃការរំសាយ ឬបំបែកការប្រមូលផ្តុំ ។
រដ្ឋបាលខេត្តសៀមរាប នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។