រដ្ឋបាលខេត្តសៀមរាប ជម្រាបជូន លោកប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ត្រឹមស្អែកនេះ!
ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ លោក នី ចាន់ពិនិត្យតំណាងលោកខឹម វាសនា បានចេញមកទទួលយកលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ពីក្រុមការងារនៃរដ្ឋបាលស្រុកបន្ទាយស្រី តម្រូវឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ត្រឹមម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ជាកំហិត។