កិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណ្តិតទី៣ មានរបៀបវារៈចំនួន៨

ភ្នំពេញ៖ កិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាណ្តិតទី៣ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៨ និង ០០នាទី ក្រោមអធិបតីភាពឯកឧត្តម ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ ដោយមានសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌចូលរួមមាន ២១/២១រូប ដោយមានរបៀបវារៈចំនួន៨របៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌ ពោធិ៍សែនជ័យ អាណត្តិទី៣។

២-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២ និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។

៣-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ។

៤-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ។

៥-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ។

៦- ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។

៧-ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្តីព្រាងស្តីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយសម្រាប់ខែកក្កដា ឆ្នាំ២០២២ ជូនមន្រ្តីរាជការ។

៨-បញ្ហាផ្សេងៗ

អត្ថបទដែលជាប់ទាក់ទង
Open

Close