ចាំមើល ក្រោយហៅផ្តិតមេដៃ ប៉ុន្មានថ្ងៃ បើកវិញ

ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង​ ផាន់ណារ៉ា​ ស្នងការនគរបាលខេត្តតាកែវ
អធិការដ្ឋាននគរបាលក្រុងដូនកែវ សូមធ្វើការឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មាន Asean daily បានចុះផ្សាយ ដែលមានចំណងជើងថា(ទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញអត់ច្បាប់០២ កន្លែង កំពុងបើកលេងយ៉ាងសប្បាយព្រោះសមត្ថកិច្ចមិនហ៊ានបង្រាប..។

ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២សារព័ត៌មាន Aseandaily បានចុះផ្សាយ ថាមានទីតាំងទូរទស្សន៍ជល់មាន់ online ០២កន្លែងផ្សេងគ្នាកំពុងតែបើកលេងយ៉ាងសប្បាយចាប់តាំងពីព្រឹករហូត ដល់យប់ ចាក់លុយភ្នាល់គ្នាទាំងលានៗដោយពុំមានអជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានធ្វើការបង្ក្រាប ដែលមានទីតាំងស្ថិត នៅក្នុង ភូមិចុងថ្នល់ ជាប់របងពន្ធនាគារខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុងដូនកែវ និង ទីតាំងទី២ ផ្លូវក្រុងលេខ២១ ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

បន្ទាប់ពីទទួលបានព័ត៌មាន នៃការចុះផ្សាយរបស់សារព័ត៌មាន Aseandaily បានចុះផ្សាយ ដែលមានខ្លឹម សារដូចខាងលើ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការ ដ្ឋាននគរបាលក្រុងដូនកែវ បានចាត់អោយលោកវរសេនីយ៍ទោ ស៊ីវ សាមិត្ត អធិការរង ដឹកនាំកម្លាំងដោយបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង ដើម្បីធ្វើការស្រាវជ្រាវរក ទីតាំងដែលបើកលេងល្បែងស៊ីសង(ល្បែងជល់មាន់តាមអនឡាញ) នោះដើម្បីបង្ក្រាប។ ជាក់ស្ដែងកម្លាំងសហការ បានចុះដល់ទីតាំងទាំង០២នោះគឺពិតជាមានលួចលាក់បង្កប់លេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ តាមអនឡាញ) ដូចការចុះផ្សាយរបស់សារព័ត៌មានខាងលើប្រាកដមែន។ ដោយទីតាំងទី០១ ម្ចាស់មានឈ្មោះ សុខ លក្ខិណា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ លក់កាហ្វេ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ផ្លូវក្រុងលេខ២១) និងទីតាំងទី០២ ម្ចាស់មានឈ្មោះ ម៉ែន ស្រីលីន ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ លក់ដូរ ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវខេត្តតាកែវ(ជាប់របងពន្ធនាគារខេត្តតាកែវ)។ ទន្ទឹមនឹងនោះកម្លាំងសហការបានធ្វើកិច្ចសន្យា ជាលាយលក្ខណ៍អក្សរជាមួយម្ចាស់ទីតាំងទាំង០២កន្លែងនោះ និងបុគ្គលិករបស់ក្រុមហ៊ុន(ភ្នាក់ងារភ្នាល់ជល់មាន់ តាមអនឡាញ)គឺបញ្ឈប់មិនឱ្យមានលួចលាក់បង្កប់លេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់តាមអនឡាញ)បន្តទៀតឡើយ។ ប្រសិនបើមិនគោរពតាមកិច្ចសន្យាខាងលើនោះទេហើយនៅបន្តលួចបើកលេងទៀតសមត្ថកិច្ចនឹងអនុវត្ត តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close