ឯកឧត្តម ឃី កុសល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ និងទិសដៅការងរបន្ត នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ នាថ្ងៃសុក្រ ១៤រោច ខែស្រាពណ៌ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ឃី កុសល ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ និងទិសដៅការងរបន្ត នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសមាជិក សមាជិកាចំនួន ៨១រូប នៃសមាជិកសរុប៩១រូប ហើយកិច្ចប្រជុំនេះប្រព្រឹត្តិទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ Zoom Meeting ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានចូលរួមអបអរសាទរដល់សមាសភាពអនុប្រធានក្រុមការងារយុវជន និងសមាជិកអចិន្រ្តៃយ៍ ដែលទើបទទួលបានការតែងតាំង និងសមាជិក សមាជិកាថ្មីបន្ថែមទៀតនៃក្រុមការងារយុវជនគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ៩១ រូប។ អង្គប្រជុំមានមានគោលបំណង និងបានពិភាក្សារួមមាន៖
១. ប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សស្របតាមតាមសេចក្តីសម្រេចលេខ ០៩៤ គប.កសក.សសរ ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២
២. បទបង្ហាញស្តីពីតួនាទី ភារកិច្ច សិទ្ធ ជូនសមាសភាពយុវជនដែលបានទទួលភារកិច្ចថ្មី
៣. បទបង្ហាញស្តីពីការងារបូកសរុបខែសីហា ឆ្នាំ២០២២ និងទិសដៅការងារបន្ត
៤. ការរៀបចំកម្មវិធីសំណេះសំណាលជាមួយសមាជិក សមាជិកា នៅសប្តាហ៍ទី២ ឬទី៣ ខែកញ្ញា ខាងមុខនេះ
៥. ការរៀបចំកម្មវិធីបញ្ចូលសមាជិកគណបក្ស នៅអំឡុងខែវិច្ឆិកាខាងមុខនេះ
៦. ការរៀបចំកម្រងបញ្ជីសំណួរវាយតម្លៃតម្រូវការវគ្គបណ្តុះបណ្តាល
៧. ការរៀបផែនការសកម្មភាពសម្រាប់ក្រុមការងារយុវជនថ្នាក់ថ្នាក់មូលដ្ឋាន ទាំង៩ និងក្រុមសកម្មជនយុវជនទាំង១១
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមប្រធានបានក្រើនរម្លឹកដល់ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់មូលដ្ឋាន និងប្រធានក្រុមសកម្មជនយុវជនគណៈកម្មាធិកាសាខាបក្សទាំង១១ និងផែនទាំង៥ ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងសមាជិក សមាជិកា និងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ឱ្យកាន់តែសកម្ម ដើម្បីត្រៀមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។