យោតាម រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ម៉ោង ១៣ និង ០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងប៉ោង ) នៅចំណុចភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាត់កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើ ចុះធ្វើការបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងប៉ោង) នៅចំណុចភូមិ-ឃុំខាងលើ។
ជាលទ្ធផល បានឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នកំលាំងជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមក បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ចាត់តាមនិតិវិធី៕


