លោក ចេង មុនីរ៉ា អញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំសុខភាពទូទៅ “សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ” របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំសុខភាពទូទៅ “សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ” របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជូនសិស្សសាលាអនុវិទ្យាល័យ ហ៊ុន សែន ព្រែកថ្មី នៅក្នុងបរិវេណវិទ្យាល័យព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះមកពិនិត្យ និងព្យាបាលមាត់ធ្មេញ និងអប់រំសុខភាពទូទៅ ជូនដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សនៅវិទ្យាល័យព្រែកថ្មី ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចំនួន ៤៨៣នាក់ ក្នុងនោះក៏មានការសហការពីធនាគារ Prince Bank ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី បានឱ្យក្រុមការងារនាំយកអំណោយ ជែលលាងដៃ 120ដប (1000ml/1ដប) និងម៉ាសចំនួន ៥000ម៉ាស។