ឡានទឹកស៉ីលុយឆ្ងាញ់ធ្វើពន្យាពេលដើម្បីអោយម្ចាស់ឡានបុកលុយ..​ ករណីអគ្គិភ័យ​ឆាបឆេះឃ្លាំងលក់-ទិញរថយន្ត …​

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Ouch Chamne ដែលបានសរសេរខមិនក្នុងការឡាយថា​ (ឡានទឹកស៉ីលុយឆ្ងាញ់ធ្វើពន្យាពេលដើម្បីអោយម្ចាស់ឡានបុកលុយ😡)​ ដែលករណីអគ្គិភ័យ​ឆាបឆេះឃ្លាំងលក់-ទិញរថយន្ត មួយកន្លែង​ ដែលស្ថិតតាមបណ្តោយផ្លូវ២៧៣​ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​​ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២២នេះ។

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក​ Ouch Chamne ដែលបានសរសេរបែបនេះ​ ​និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។

សូមបញ្ជាក់ជូនសាធារណៈជនមេត្តាជ្រាប​ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍មកកាន់លេខ​Hotline របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ របស់យេីងតាមរយៈលេខ​ 666 / 097​ 7​ 3333​ 55​ ភ្លាមៗនោះ​ យេីងបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅ​ ដេីម្បីជួយអន្តរាគមន៍សង្គ្រោះតែម្តង។ នៅពេលដែលក្រុមមន្ត្រីជំនាញរបស់យេីងមកដល់ទីតាំងកេីតហេតុ​ភ្លាមៗ​ គឺដោយសារតែចរន្តអគ្គីសនីមិនទាន់បានបិទ​ ដូច្នេះ​ យេីងរង់ចាំអោយខាងមន្ត្រីជំនាញអគ្គីសនីធ្វេីការបិទរួចរាល់​ ទេីបក្រុមជំនាញធ្វេីការបាញ់ទឹកពន្លត់។

សូមម្ចាស់ហ្វេសបុកឈ្មោះ​ Ouch Chamne ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយេីង​ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close