គប់គិតគ្នា ខាងក្រៅត្រូវហើយ តែដល់ពេលចូលដាក់សំណើរ ដេញថ្លៃ ខុសសំបុត្រ ក្រុមហ៊ុន ចង់ឡាំប៉ា ដាក់មន្រ្តីលទ្ធកម្ម

ខេត្តតាកែវ៖ កាលពី ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅសាលាឃុំ បូរីជលសារ  មានរៀបពិធី ដេញថ្លៃគម្រោងអភិវឌ្ឍឃុំ សង្កាត់ ដែលមានគម្រោងចំនួន២ ត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំគប់គិតគ្នាសុទ្ធសាធរវាងក្រុមហ៊ុននិងក្រុមហ៊ុនដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន។

 សកម្មភាពដែលនាំឲ្យមានការសង្ស័យទាំងនោះគឺ ក្រុមហ៊ុនជាច្រើនបានទៅចូលរួមដេញថ្លៃនូវគម្រោង ស្តាប្រឡាយ  តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញថ្លៃនៅ មុខ បរិវេណសាលាឃុំតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ។ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាជាមុន មុនពេលដែលការដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ 

ជាងនេះទៅទៀតគេបានឃើញ ក្រុមហ៊ុនចំនួន៣ ដែលបាន ចូលដាក់សំណើរដេញថ្លៃ នៅគម្រោងស្តាប្រឡាយមេ មួយខ្សែ នៅក្នុងឃុំជ័យជោគ ។តែ ដូចជាដឹងទំហ៊ុំទឹកប្រាក់រៀងៗខ្លួនដែលត្រូវសរសេរដាក់លើក្រដាស់សំណើរដេញថ្លៃ (ទាំងនេះជាសកម្មភាពខ្វះក្រមសីលធម៌សម្រាប់អ្នកដេញថ្លៃដែលត្រូវបានហាមឃាត់)។ ពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សិងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ានស្មាន ដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុត។ នៅក្នុងការដេញថ្លៃនេះដែរ គេសង្កេតឃើញថាទី១ មាន ក្រុមហ៊ុន ឈ្មោះ ស៊្រុន  បូនី ដែលបាន ដាក់តំលៃដេញ ក្នុងទឹកប្រាក់( ១៩៩,000,000រៀល )  ទី២  ក្រុមហ៊ុន  ទ្រី ជ័យ បានដាក់តំលៃដេញ ( ១៩៦,០០០,០០០រៀល ) ទី៣ ក្រុមហ៊ុន  នង ទុយ បានដាក់តំលៃដេញ(១៨២,000,000 រៀល) នេះបានដាក់តម្លៃដេញថ្លៃសម្រាប់គម្រោងសាងសង់ប្រគៀកនិងតម្លៃប៉ាន់ស្មានដែលមានចំនួន(២០១,៧១០,៣៩១រៀល)  គួរឲ្យសង្ស័យ។នឹងគម្រោងទីទី២ ជាគម្រោង ស្តាប្រឡាយ របស់ឃុំបូរីជលសារ ដោយមានតំលៃប៉ាន់ស្មានចំនួន(២១0,៤៥៦,៥៨១រៀល)ដែលរដ្ឋទម្លាក់អោយ ក្នុងនោះផងដែរ គេបានឃើញ មានក្រុមហ៊ុនចំនួន៣ ចូលដាក់ ស្រោមសំបុត្រ សម្រាប់ធ្វើការដេញថ្លៃ។ដែលទី១,មានក្រុមហ៊ុនឈ្មោះ អ៊ុង ជ្រុន បានដាក់តំលៃ ដេញ ចំនួន(២០៩,០០០,០០០រៀល ទី២ក្តុមហ៊ុន ឆោម ថន បានដាក់តំលៃដេញ (២០៥,០០០,០០០រៀល) នឹងទី៣ ក្រុមហ៊ុនសេង ស៊ីនេត បានដាក់តំលៃដេញចំនួន(១០៨,០០០,០០០រៀល) បន្ទាប់ពីការ ដេញថ្លៃចប់ ខាងមន្រ្តីលទ្ធកម្មឃុំ ក៍បានសម្រេច ជ្រើសរើសយក ក្រុមហ៊ុន ដែលបាន ដាក់តំលៃដេញ ទាបជាងគេ ដើម្បីអោយទទួល យកគម្រោង ដែលបាន ដាក់ដេញនេះ យកមកធ្វើ រៀងៗខ្លួន។ស្រាប់តែ ពេលមន្រ្តីលទ្ធកម្ម បានប្រកាសលទ្ធផល  មានបុរស តំណាងក្រុមហ៊ុន ឈ្មោះ សេង ស៊ីនេត ចេញមុខ មកតវ៉ា ជាមួយមន្រ្តីលទ្ធកម្ម ដោយគេលើកឡើងថា បានដាក់សំបុត្រសំណើរ ដេញថ្លៃខុស ដោយគេបញ្ជាក់ថា សំបុត្រដែលដាក់ដេញនោះ គេមាន២សំបុត្រ ដោយមួយមានចំនួនទឹកប្រាប់ខ្ពស់ នឹងមួយមានចំនួនទឹកប្រាក់ទាប ។សំបុត្រដែលមានទឹកប្រាក់ខ្ពស់នោះ គឺគេសម្រាប់ដាក់ នៅពេលដែលចចារគ្នាត្រូវរូវ មុនពេលចូលដេញថ្លៃ ចំណែក សំបុត្រដែលមានទឹកប្រាក់ទាបនេះ គេដាក់ ពេលដែលគេ ចរចារ ទឹកតែខាងក្រៅមិនត្រូវ គេយកទៅដាក់ កាប់តំលៃ ធ្លាក់ចុះ ។តែដល់ពេលកម្មវិធីដេញថ្លៃ ចាប់ផ្តើម គេប្រញ៉ាប់ពេក ភ្លេចមើលសំបុត្រ ក៍បានដាក់ ចូលក្នុងហិប ធ្វើអោយកាប់ធ្លាក់តំលៃ ជាងពាក់កណ្តាល  បុរស តំណាងក្រុមហ៊ុន បានធ្វើការ បដិសេដ្ឋនៅចំពោះមុខគណកម្មការលទ្ធកម្ម មិនព្រម ទទួលយកគម្រោង នេះមកធ្វើទេ ដោយគេលើកឡើងថា តំលៃទាបពេក ខាត ធ្វើមិនចំណេញ។

មហាជនបានស្នើឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យមើលសកម្មភាពមិនប្រក្រតីរបស់ក្រុមហ៊ុនទាំងនេះផង ពិសេសត្រូវពិនិត្យឲ្យបានដិតដល់រាល់សកម្មភាពដេញថ្លៃគម្រោងអភិវឌ្ឍឃុំ សង្កាត់ក្រោយៗទៀត ជៀសវៀងរដ្ឋចាយលុយទំហ៊ុំធំ តែលទ្ធផលដែលទទួលបានគឺផ្លូវគ្មានគុណភាព ៕ ដោយ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close