ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ច បញ្ជាក់ថា មនុស្សម្នាក់បានស្លាប់ដោយសារឈើសង្កត់ នៅក្នុងក្រុមហ៊ុន ណេង ណា ដែលមានទីតាំងនៅ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២២។
តាមប្រភព ជនរងគ្រោះបានបាត់បង់ជីវិត ពេលទៅស៊ីឈ្នួលកាប់ឈើ អាឈើ អោយ ក្រុមហ៊ុន ណេង ណា ដែលបច្ចុប្បន្នក្រុមហ៊ុននេះកំពុងតែមានតម្រ៉ូវការដឹកឈើចេញ ទើបបានប្រមូលកម្មករជាច្រើននាក់ ដើម្បីកាប់ឈើក្នុងព្រៃ ហើយដឹកតាមរថយន្តធំៗដឹកចេញជាប្រចាំ ច្រើនខែច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែពុំមានករណីបាត់បង់អាយុជីវិតមនុស្សពេលចូលកាប់ឈើដូចករណីលើកនេះទេ ។
ជនរងគ្រោះដោយឈើសង្កត់ស្លាប់ មាន ឈ្មោះ ឡុង អឹន ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក បានស្លាប់ភ្លាមៗនៅនិងកន្លែង ពេលកាប់ឈើឱ្យក្រុមហ៊ុនណេង ណា ហើយបាក់មែកឈើសង្កត់លើ។បច្ចុប្បន្នសពត្រូវបានកំលាំងជំនាញកោសល្យវិច្ច័យត្រួតពិនិត្យរួចប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ចិន្តា