នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដាក់លេខទូរសព្ទ ២ខ្សែ ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ

ភ្នំពេញ៖ នៅថ្ងៃទី២៤ សីហា ២០២២នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដាក់លេខទូរស័ព្ទចំនួន០២ខ្សែ ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ។

ក្នុងករណីប្រជាពលរដ្ឋត្រូវការជំនួយ ឬរាយការណ៍អំពីបទល្មើសព្រហ្មទណ្ឌ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 096 23 73 888/ 092 35 00 92

ដោយឡែក ប្រសិន បងប្អូន  ប្រទះឃើញមានករណី ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង ចោរ លួច ឆក់ ប្លន់ សូមរាយការណ៍ មកកានលេខ Hotline 117

Hotline 1291  របស់ អាវុធហត្ថរាជធានីភ្នំពេញ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ឬបទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។

អត្ថបទដែលជាប់ទាក់ទង
Open

Close