ប្រកាសចូលកាន់តំណែងជាផ្លូវការ អភិបាលរងខេត្តស្ទឹងត្រែង ៦រូប!

ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង ចំនួន ៦ រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នារសៀលថ្ងៃទី២៤ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមឈាងឡាក់ ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយសំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

អនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការនារសៀលថ្ងៃទី២៤សីហា២០២២នោះបានសម្រេចតែងតាំងអភិបាលរងចំនួន៦រូបក្នុងនោះ

១. លោក ចៅ មុន្នីរ៉ា ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត

២- លោក ថោង ស្រាន់ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត

៣- លោក ធូ ចាន់ពៅ – ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងមុខងារសាធារណៈ ជាអភិបាលរងខេត្ត

៤-លោក គិត ទី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខេត្ត រតនគិរី ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង

៥-លោក យីម ដន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរង នៃគណៈអភិបាលខេត្ត រតនគិរី ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង

៦-លោក ប៉ែន លីណា ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរង នៃគណៈអភិបាលខេត្ត ក្រចេះ ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់អភិបាលរងខេត្ត ទើបនឹងចូលកាន់តំណែងទាំងអស់ និងខិតខំបំពេញកិច្ចការ ដែលថ្នាក់លើប្រគល់ជូន ដើម្បីធ្វើជាសេនាធិការឲ្យរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលឲ្យបានល្អប្រសើរ៕

ដោយ ៖ អ៊ុល គឹមលាង

អត្ថបទដែលជាប់ទាក់ទង
Open

Close