លោក កែវ វ៉ាន្នី ៖ ក្មួយៗទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងពូកែ និងមានចំណេះដឹងពិតប្រាកដ…!
តាកែវ៖ នៅរសៀលថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ ដោយមានការចង្អុលបង្ហាញផ្តួចផ្តើមពីលោក មុឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ សាខាខេត្តតាកែវ បានដឹកនាំក្រុមការងារយុវជន ប្រគល់បន្ទប់សិក្សាចំនួន ០២ ដែលចំណាយថវិកាសាងសង់អស់ សរុបចំនួន ៣២.៦៧០.០០០ រៀល ។
ក្នុងនោះដែរស្នាក់ការកណ្តាលនៃចលនាយុវជនកម្ពុជាក្រុម ១៥៧ បានឧបត្ថម្ភថវិកាចំនួន ៣.០០០ ដុល្លារ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងលោកស្រី ប៉ែន រតនៈរំចង់ ចូលរួមថវិកា ៥០០ ដុល្លារ និងមានការចូលរួមជាសម្ភារ ថវិកា ដោយសមាជិក សមាជិការ នៃចលនាយុវជនកម្ពុជាក្រោម ១៥៧ សាខាខេត្ត។ ហើយបាននាំយកសម្ភារៈសិក្សា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ប្រគល់ជូន លោក គឹម នី គ្រូពិការស្ម័គ្រចិត្ត បង្រៀនក្មេងៗ នៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ បានមានប្រសាសន៍ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ មកជម្រាបជូនលោកគ្រូ និងក្មួយៗសិស្សានុសិស្សដោយក្តីនឹករំលឹក ហើយក៏សូមសម្តែងការអបអរសាទរផង និងសរសើរទឹកចិត្តដ៏ប្រពៃផងជូនលោក គ្រូ គឹម នី ដែលជាជនពិការដែលបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តក្នុងការបង្រៀនភាសាអង់គ្លេស កុំព្យួរទ័រ និងចំណេះដឹងទូទៅទៅដល់ក្មេងៗក្នុងភូមិដោយមិនគិតថ្លៃ ឱ្យមានចំណេះវិជ្ជាក្លាយជាទំនងស្នងឬស្សីរបស់សង្គមជាតិ នាថ្ងៃអនាគត់ ។
ក្នុងឱកាសនោះដែរ លោកប្រធានសាខាខេត្ត ក៏បានផ្តាំផ្ញើទៅដល់ក្មួយៗទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងពូកែ និងមានចំណេះដឹងពិតប្រាកដ ហើយត្រូវស្កាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូព្រោះមានតែចំណេះដឹងនេះហើយដែលកែប្រែវាសនាក្មួយៗឱ្យក្លាយជាធនធានមនុស្សដ៏ចាំបាច់សម្រាប់សង្គមជាតិ និងគ្រួសារ ហើយអ្វីដែលសំខាន់ទៀតនោះ គឺក្មួយៗត្រូវប្រែក្លាយខ្លួនឯង ទៅជាកូនល្អ មិត្តល្អ និងសិស្សល្អ។
ជាមួយគ្នានេះដែរ លោកគ្រូ គឹម នី ដែលជាជនពិការជើងទាំងសខាង ក៏បានបង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបាននូវបន្ទប់សិក្សាចំនួន២ខ្នងនេះ ក្រោមការជួយឧបត្ថ ម្ភពីលោក កែវ វ៉ាន្នី និងក្រុមការងារទាំងអស់របស់ចលនាយុវ ជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ ក៏ដូចជាសប្បុរសជនដទៃទៀត ដែលបានចូលរួមចំណែលក្នុងការកសាងបន្ទប់សិក្សា២ខ្នងនេះឡើង ព្រមទាំងបានបំពាក់នូវសម្ភារះកង្ហារផងដែរ ដើម្បីឱ្យក្មេងៗ មានបន្ទប់សិក្សាមួយត្រឹមត្រូវ ។
សម្ភារៈដែលបាននាំយកមកប្រគល់ជូននាឱកាសនោះ ក្នុងសិស្ស ១៥០នាក់ ដោយម្នាក់ៗ ទទួលបាន:
សៀវភៅ ០៣ ក្បាល
ប៊ិច ០២ដើម
ខ្មៅដៃ ០១ដើម
ប្រដាប់ចិតខ្មៅដៃ ០១
ថវិកា ៥០០០រៀល។
ដោយឡែកលោក គឹម នី គ្រូបង្រៀនជនពិការ ផ្ដល់ជូនថវិកាលើកទឹកចិត្ត ១,០០០,០០០រៀល
អង្ករ ១៥០គីឡូក្រាម
ត្រីខ ០៣យួរ
ទឹកសុទ្ធ ០៣កេស
ទឹកក្រូច ០៣កេស
មីម៉ាៗ ៣កេស
ទឹកត្រី ០១យួរ
ទឹកស៊ីអ៊ីវ ០១យួរ
ខ្ទឹម ០១គីឡូ
និងស្ករស ០១គីឡូ។
និងបានផ្ដល់ជូនគ្រូស្ម័គ្រចិត្ត ០២នាក់ ក្នុងម្នាក់ៗ ថវិកា១០០,០០០រៀល ជូនលោកមេភូមិ និងប្រជាការពារម្នាក់ៗ ៥០,០០០រៀលផងដែរ ៕