សង្ឃឹមថា សុន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងខណ្ឌមានជ័យ ល្អជាងមុន ក្រោយ លោក ហែម ដារិទ្ធិ ឡើងកាន់តំណែងជាអភិបាលខណ្ឌ…!
ភ្នំពេញ៖ នៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈភិបាលខណ្ឌមានជ័យ បានដឹកនាំប្រជុំត្រួតពិនិត្យកំលាំងសណ្តាប់ធ្នាប់ខណ្ឌ ដោយមានការអញ្ជើញចូលរួម ពី លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈភិបាលខណ្ឌមានជ័យ លោក លោកស្រី នាយក នាយករង រដ្ឋបាលខណ្ឌ លោក អែម សុវីរៈ ប្រធានការិ-រដ្ឋបាល និងបុគ្គលិក លោក លីម មុយ ប្រធានការិ-ផែនការ និងហិរញ្ញវត្ថុខណ្ឌ ។
នាឱកាសនេះ លោកអភិបាល បានកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចរឿងអសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព ។
បន្ទាប់មក លោក ហែម ដារិទ្ធិ អភិបាល ខណ្ឌមានជ័យ បានមានប្រសាសន៍ដឹកនាំ ដោយធ្វើយ៉ាងណាអោយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ខិតខំរៀបចំសណ្តាប់ធ្នាប់អោយបានល្អ និង ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការ ការពារពង្រឹងសន្តិសុខ ជូនថ្នាក់ដឹកនាំផង និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមទាំងខិតខំបញ្ជៀសចរាចរ ក្នុងភូមិសាស្រ្តតំបន់ស្មុគស្មាញ លោក អភិបាលខណ្ឌ សង្កត់ធ្ងន់ថា កងកម្លាំងយើង ត្រូវអោយមានគ្រប់ចំនួនដែរបានកំណត់ មិនត្រូវយកទួនាទីរបស់ខ្លួនទៅបំរើទីកន្លែងផ្សេងៗដែរផ្ទុយពីបទបញ្ជាផ្ទៃក្នុងជាដាច់ខាត រួមទាំងត្រូវប្រកាន់និងគោរពអោយបានខ្ជាប់ខ្ជួនជានិច្ចនូវ ៖
១. ត្រូវមានវិន័យ
២. ត្រូវស្តាប់បទបញ្ជា
៣. ត្រូវគោរព តួនាទី ភារកិច្ច ។