ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ៖ ប៉ុន្មានថ្ងៃនេះ មន្ត្រីនៃនាយកដ្ឋានវិទ្យុទាក់ទង បាននឹងកំពុងប្រឹងប្រែងកែលម្អស្ថានីយ៍ Digital ថ្មី!
ភ្នំពេញ៖ នៅថ្ងៃទី១៧ សីហា ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លើកឡើង ប៉ុន្មានថ្ងៃនេះ មន្ត្រីនៃនាយកដ្ឋានវិទ្យុទាក់ទងបានកំពុងប្រឹងប្រែងកែលម្អស្ថានីយ៍ Digital ថ្មីដែលស្ថានីយ៍នេះផ្តល់ឱ្យការប្រើប្រាស់វិទ្យុទាក់ទងកាន់ដៃអាចនិយាយភ្ជាប់គ្នាពីខេត្តមួយទៅខេត្តមួយទៀតបាន និងអាចទំនាក់បានទូទាំងប្រទេសនៅពេលគ្រប់ស្ថានីយ៍តម្លើងរួច ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បន្តថា ស្ថានីយ៍នេះ ក៏ធានាបានការសម្ងាត់ជាតិខ្ពស់ផងដែរ ដោយបណ្តាយអុបតិចជាកម្មសិទ្ធិរបស់ក្រសួងប្រៃសនីយ៍ កន្លងមកយើងប្រើពឹងផ្អែកលើអុបតិចក្រុមហ៊ុនវៀតណាម ។
ត្រឹមថ្ងៃនេះបណ្តាខេត្តជុំវិញបឹងទន្លេសាបបានប្រើប្រាស់សាកល្បងហើយ ។
ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រូបនេះ គូសបញ្ជាក់ថា មិនមែនរឿងងាយស្រួល ហើយចំណាយក៏ច្រើន ប៉ុន្តែឆន្ទៈមន្ត្រីគ្រប់រូប នៃនាយកដ្ឋានធំជាងបញ្ហាប្រឈម ។
បើមានកញ្ចប់ថវិកាជាតិផ្តល់ឱ្យនាយកដ្ឋានដើម្បីសម្រេចគោលដៅ ពួកយើងបេ្តជ្ញានឹងប្រើប្រាស់ឱ្យចំបញ្ហា និងស្មោះត្រង់បំផុតចំពោះជាតិ ចំពោះអង្គភាព ។