ស្ថានភាពទឹកជំនន់ ស្ថិតក្នុងភូមិសាស្រ្តស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត នៅតែបន្តកើនឡើងគួរអោយកត់សម្គាល់!
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំង លោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ អញ្ចេីញចុះត្រួតពិនិត្យស្ថានភាពជំនន់ដែលកំពុងហក់ឡេីងគួរអោយកត់សម្កាល់ ស្ថិតក្នុងភូមិសាស្រ្តស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា ក្នុងការចុះត្រួតពិនិត្យនេះផងដែរគឺជាការត្រៀមលក្ខណៈសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា ដោយសារទឹកភ្លៀងធ្លាក់ច្រើន បានធ្វើអោយទឹកចេះតែកេីនឡេីងជាបន្តបន្ទាប់តែពុំទាន់មានផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ប៉ុន្តែប៉ះពាល់ដល់ដំណាំ ស្រែស្រូវបងប្អូនប្រជាកសិករ មួយចំនួនតែប៉ុណ្ណោះ។
កងកម្លាំងអន្តរាគមន៍ របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលត្រៀមអន្តរាគមន៍ក៏បានត្រៀមលក្ខណ: ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ តាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ២៤ម៉ោងលើ២៤ម៉ោង៕