ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ!
ឧត្ដរមានជ័យ ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងម៉ោង ១៤ និង៣០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯក ឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលឧត្ដរមានជ័យចំនួន ៦៦នាក់/ ស្រី ០៤នាក់ ។
ពិធីនេះដែរត្រូវបានរៀបចំធ្វើឡើងនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ប្រតិភូអមដំណើរ លោកលោកស្រីស្នងការរង នាយការិយាល័យ អធិការក្រុង/ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ សរុបចំនួន ១២០នាក់ ។
កម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដែលត្រូវបានប្រកាសតួនាទីនិងផ្ទេភារកិច្ចមានចំនួន ១៥នាក់ និងបំពាក់ឋានន្តរស័ក្តិចំនួន ៥៧នាក់ ថ្នាក់វរសេនីយ៍ទោ ចំនួន ១៩នាក់ ថ្នាក់វរសេនីយ៍ត្រី ចំនួន ៣៥នាក់ និងថ្នាក់អនុសេនីយ៍ឯក ចំនួន ៣នាក់។