អាជីវករលក់ដូរ តាម កញ្ជើល្អី ត្រីសាច់ បន្លែបន្តិចបន្តួច នៅលើចិញ្ចើមផ្លូវខាងមុខ សាលាឃុំកំពង់ត្រាច ស្នើសុំឱ្យអាជ្ញាធរ ជួយរកកន្លែងឲ្យគាត់លក់ដូរផង!

ខេត្ដស្វាយរៀង ៖ ក្រុមអាជីវករជាច្រើននាក់លក់ដូរតាមល្អីញ្ជើត្រីសាច់បន្លែបន្តិចបន្តួចនៅតាមចញ្ចើមផ្លូវនៅខាងមុខសាលាឃុំកំពង់ត្រាចនិងជំវិញរបងមន្ទីពេទ្យបង្អែកស្រុករមាសហែកស្នើសុំឱ្យអាជ្ញាធរជួយរកកន្លែងឲ្យគាត់លក់ផងព្រោះអាជ្ញាធរស្រុក បានដេញឲ្យចូលទៅលក់ខាងក្នុងផ្សារកំពង់ត្រាចតែគ្មានកន្លែងលក់នោះទេ ហេតុការណ៍នេះកើតឡើងកាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ ស្ថិតក្នុងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

បងប្អូនអាជីវករបានស្នើសុំឱ្យអាជ្ញាធរស្រុករមាសហែកជួយរកកន្លែងលក់ដូរឲ្យពួកគាត់ផងបន្ទាប់ពីអាជ្ញាធរបានដេញពួកគាត់ទៅលក់នៅក្នុងផ្សារកំពង់ត្រាចព្រោះនៅផ្សារកំពង់ត្រាចមិនមានកន្លែងសម្រាប់ពួកគាត់លក់ដូរនោះទេដោយសារកន្លែងតូចចង្អៀតធ្វើឲ្យពួកគាត់លក់ដូរមិនកើតម្យ៉ាងវិញទៀតនៅខាងមុខផ្ទះគេលក់ដូរមិនបានទេ គេដេញចេញមិនឲ្យលក់នោះឡើយ។

ក្រុមអាជីវករបានលើកឡើងថាពួកគាត់បានលក់ដូរត្រីសាច់បន្លែនៅខាងមុខសាលាឃុំកំពង់ត្រាចនិងនៅតាមផ្លូវមន្ទីរពេទ្យបង្អែកស្រុករមាសហែក នេះរយៈពេលជិត ៥ ឆ្នាំមកហើយកាលពីមុនពួកគាត់បានលក់នៅកន្លែងផ្សេងតែត្រូវបានអាជ្ញាធរដេញឲ្យមកលក់នៅខាងមុខសាលាឃុំកំពង់ត្រាចដោយថាមិនដេញទៀតនោះទេទើបតែពេលនេះអាជ្ញាធរបានជូនដំណឹងឱ្យទៅលក់នៅក្នុងផ្សារកំពង់ត្រាចទាំងអស់មិនអនុញាតិឲ្យលក់ដូរលើចិញ្ចើមផ្លូវបន្តទៀតនោះទេ។

ក្រុមអាជីវករបានលើកឡើងបន្តទៀតថាអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ដើម្បីទីក្រុងស្អាតបរិស្ថានស្អាតគាត់មិនថាអីនោះទេប៉ុន្តែអាជ្ញាធរឲ្យពួកគាត់ទៅលក់នៅក្នុងផ្សារតែបែជាគ្មានកន្លែងឲ្យពួកគាត់លក់ដូរទៅវិញ ពួកគាត់បន្តទៀតថាបើអាជ្ញាធរដេញពួកគាត់បែបនេះគូតែរៀបចំឲ្យមានកន្លែងសមរម្យមួយសំរាប់ពួកគាត់លក់ដូរគ្រាន់បានចំណូលខ្លះដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុងគ្រួសារ។

ក្រុមអាជីវករបានលើកជាចម្ងល់ថាអាជ្ញាធរស្រុករមាសហែកដែលមានលោក ស៊ូ ម៉ុល ជាប្រធានគណៈបញ្ជាការឯភាពស្រុក បានដេញពួកគាត់ឲ្យទៅលក់ក្នុងផ្សារកំពង់ត្រាច តែក្នុងផ្សារនោះគ្មានកន្លែងលក់ដូរបែបនេះតើអាជ្ញាធរនិងមានដោះស្រាយការយ៉ាងណា សម្រាប់ក្រុមអាជីវករដូចពួកគាត់លក់ដូរមួយថ្ងៃរស់មួយថ្ងៃបែបនេះនោះ ។

ក្រុមអាជីវករបានបញ្ជាក់ថាប្រសិនបើអាជ្ញាធរគ្មានកន្លែងសម្រាប់ពួកគាត់ច្បាស់លាស់នោះទេបងប្អូនអាជីវករនិងសុំលក់ដូរនៅទីតាំងដដែលដូចរាល់ដងវិញហើយ។

ជុំវិញបញ្ហាខាងលើនេះដែរក្រុមការងារសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ស៊ូ ម៉ុល អភិបានៃគណៈអភិបាលស្រុករមាសហែកនារសៀល ម៉ោង៤និង២៧នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះលោកបានបញ្ជាក់ប្រាប់ថា ៖ ការលក់ដូររបស់បងប្អូនអាជីវករលើចិញ្ចើមផ្លូវនោះគឺកន្លងមកអាជ្ញាធរជាអ្នករៀបចំឲ្យលក់តែដោយសារកាលនោះគឺកំពុងមានការផ្ទះរាលត្បាតនៃជំងឺកូវីដ-១៩ទើបរដ្ឋបាលស្រុករៀបឲ្យរក្សាគំលាតក្នុងការលក់ដូរបែបនេះ នៅពេលដំណើរការល្អប្រសើរមិនមានការឆ្លងរីករាលដាលទេនោះនិងត្រូវឲ្យចូលទៅលក់ខាងក្នុងផ្សារដូចដើមវិញ។

លោកបានបញ្ជាក់បន្ថែមថា រដ្ឋបាលស្រុករមាសហែក ត្រូវរៀបចំសណ្តាប់ធ្នាប់សាធារណះដូច្នេះមិនអនុញាតិឲ្យបងប្អូនអាជីវករលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណះបន្តទៀតនោះទេ ហើយបងប្អូនធ្លាប់លក់កន្លែងណាទៅលក់កន្លែងនោះវិញទៅ នៅក្នុងផ្សារកំពង់ត្រាចនេះ ចំពោះនៅខាងមុខផ្ទះក្នុងផ្សារម្ចាស់ផ្ទះនីមួយៗបានយល់ព្រមជាមួយអាជ្ញាធរថាឲ្យបងប្អូនលក់មិនដេញបងប្អូនដែលមកលក់នោះទេ។

ទោះជាយ៉ាងណាក្តីក្រុមអាជីវករបានសំណូមពរដល់អាជ្ញាធរស្រុករមាសហែក និងជាពិសេសឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សូមឯកឧត្តមមេត្តាជួយដោះស្រាយបញ្ហាដែលក្រុមបងប្អូនអាជីវករបានសំណូមពរផង ក្រុមអាជីវករសង្ឃឹមជឿជាក់យ៉ាងមុតមាំថាឯកឧត្តមនឹងដោះស្រាយបញ្ហាជួនពួកគាត់ដែលកំពុងមានទុក្ខលំបាកខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close