លោក អុី សុខឡេង ចំណាយជាង ៥០០ដុល្លារ ទិញឧបករណ៍ ហាត់យករាងកាយមាំមួន ដល់ក្លឹបប្រដាល់ ចលនាយុវជនកម្ពុជា ១៥៧ គុនខ្មែរ
កីឡា៖ នៅថ្ងៃទី១៥ សីហា ២០២២នេះ លោកគ្រូ ពេជ្រ សុផាន់ ជាគ្រូបង្ហាត់ក្នុងក្លឹបប្រដាល់ ចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ សូមថ្លែងអំណរអរគុណដល់ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាចំនួន ៥៥០$ ទិញឧបករណ៍ហាត់យករាងកាយ មាំមួន ដើម្បីពង្រឹងសមត្ថភាពសិស្សគុនក្នុងក្លឹប អោយកាន់តែមាំមួននឹងធ្វើការប្រកួតឲ្យចេញពីឆន្ទៈនិងកម្លាំងកាយល្អ ។
លោកគ្រូ ពេជ្រ សុផាន់ សូមថ្លែងអំណរអរគុណ លោក អុី សុខឡេង ដោយបាន ចូលរួមក្នុងការអភិរក្សប្រដាល់គុនខ្មែរយើង។
លោកគ្រូ Pich Sophann-ពេជ្រ សុផាន់ សូមជូនពរ លោកនិងក្រុមគ្រួសារមានសុខភាពល្អនិងនិងជាម្លប់ដល់កូនចៅក្រោមឱវាទ។