ភ្នំពេញ៖ នៅថ្ងៃទី១៥ សីហា ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លើកឡើងថា មិនមែនរឿងយកឈ្នះឬចាញ់ឡើយ ប៉ុន្តែអ្នកបង្កើតទង្វើខុសត្រូវតែទទួលខុសត្រូវ ។
ហើយខ្ញុំក៏សូមលើកដៃអង្វរសុំមន្ទីរព្យាបាលឯកជនទាំងឡាយផ្សេងៗ ប្តូរឥរិយាបទនិងសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផង ។ ប្រជាជន រួមទាំងខ្ញុំផង ពេលឈឺគឺគ្មានអ្វីពឹងពរក្រៅពីគ្រូពេទ្យ និងមន្ទីរពេទ្យនេះហើយ ចុះបើពេទ្យនាំគ្នាបង្កើតសកម្មភាពទុច្ចរិត ពួកខ្ញុំសង្ឃឹមអ្វី??
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បញ្ជាក់បន្ថែមថាមានពេទ្យច្រើនណាស់ លះបង់ដើម្បីសង្គមជាតិ និងប្រជាជន ប៉ុន្តែក៏មានពេទ្យចង្រៃៗខ្លះដែរដែលទាញឱ្យត្រីមួយស្អុយសោះនាំត្រីស្អុយទាំងពាង ។ ដោយឡែកក្រសួងសុខាភិបាលនេះហើយជាអ្នកឃុំគ្រងអភិបាលកិច្ចកែតំរង់ផ្លូវឱ្យមន្ទីរពេទ្យទាំងឡាយរត់ត្រង់ផ្លូវ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន គូសបញ្ជាក់ថា ខ្មែររួបរួមខ្មែរខ្លាំង! ទាំងខ្ញុំទាំងគេ គ្មានចង់សោះឡើយហោះទៅព្យាបាលនៅបរទេស ។ ខ្ញុំសុខចិត្តឱ្យអ្នកស្អប់ខ្ញុំ តែខ្ញុំមិនព្រមបើកភ្នែកឃើញហើយឮហើយ តែធ្វើជាគជាខ្វាក់ឡើយ ។