ប្តីស្លាប់ ប្រពន្ធរងរបួស ដោយសារតែមន្រ្តីជលផល ខេត្តតាកែវ បើករថយន្ត មកបុក ទាំងកម្រោល

ខេត្តតាកែវ ៖បុរសម្នាក់ ដែលគេស្គាល់ថា ជា  មន្ត្រីជលផលខេត្តតាកែវ បាន បើកបររថយន្តមួយគ្រឿង មក បុកគោយន្តកន្ត្រៃ ពីក្រោយទាំងកម្រោល ក្នុងទិសដៅស្របគ្នាបណ្តាឲ្យភាគីខាងគោយន្តស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ។

ហេតុការនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

តាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូងខ្ពស់ថា រថយន្តបង្កម៉ាកលុសស៊ីសព័ណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AH 4203 បើកបរដោយឈ្មោះ ហេង ប៊ុនលាប ហៅ ប៉ៃលិន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាមន្ត្រីជលផល ចំណែកភាគីបើកបរគោយន្តឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុនិងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ នូ ឃន អាយុ៥០ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ លោកនាយប៉ុស្តិ៍បន្ថែមថា មុនពេលកើតហេតុគោយន្តកន្ត្រៃនិងរថយន្តបើកបរក្នុងទិសដៅស្របគ្នា ពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងភាគីអ្នកបើកបររថយន្តស្រវឹងខ្លាំងពេកទប់ស្មារតីមិនបានក៏ជ្រុលទៅបុកគោយន្តពីក្រោយបណ្តាលឲ្យមានអ្នកស្លាប់និងរបួសគួរសង្វេគតែម្តងទៅ។

បច្ចុប្បន្នវត្ថុតាងរថយន្តនិងគោយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបូរីជលសារដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគាល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close