ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ៖យូរៗទៅយកបញ្ហាសង្គ្រោះបន្ទាន់បង្កើតជាមុខរបរទុច្ចរិត….

ភ្នំពេញ៖ នៅថ្ងៃទី១៣ សីហា ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សុំតភាគរឿងឡានដឹករបស់មន្ទីរពហុព្យាបាលឯកជនមួយចំនួន… មើលជាក់ស្តែងករណីយប់មិញនេះ ដណ្តើមគ្នា ឈ្លោះគ្នា គ្មានខ្វល់ពីអាយុជីវិត ឬខ្វល់ពីជីវភាពក្រីក្រក៏របស់ប្រជាជនឡើយ!! ចុះឡានពេទ្យរដ្ឋរាប់រយគ្រឿងទៅណាអស់ហើយ????

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន លើកឡើងថា ឯណាទៅសីលធម៌វិជ្ជាជីវៈនោះ? យូរៗទៅយកបញ្ហាសង្គ្រោះបន្ទាន់បង្កើតជាមុខរបរទុច្ចរិតអស់គ្រប់ៗគ្នាហើយ តើប្រជាជនសង្ឃឹមអ្វី? មិនប៉ះពាល់ដល់សាច់លោហិតអ្នក ពួកអ្នកគ្មានថ្ងៃយល់ពីទំហំនៃការឈឺចាប់ឡើយ…!

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន សង្កត់ធ្ងន់ថា  ហើយអារឿងពេទ្យ ម្លិះ ដង្កោ ស្អីនោះក៏ដូចជាស្ងាត់ មិនឃើញមានការស្រាវជ្រាវបកស្រាយ ឱ្យប្រជាជនបានដឹងច្បាស់លាស់នៅឡើយទេ ។ ខាងស្ថាប័នណាទទួលខុសត្រូវ?? ខ្ញុំថាបើពិបាកពេកប្រមូលយកឡានពេទ្យរដ្ឋឱ្យ ១១៧ ជួយគ្រប់គ្រងហ្មងទៅ… ដំបៅចង់ទៅជាមហារីកហើយ ។ មន្ទីរពេទ្យខ្លះបង្កើតបញ្ហាមើលទៅដូចកន្លែងចាប់ជំរិតស្របច្បាប់អាម៉េចអាម៉ាទេ ។

ឆ្ងល់…………………..

អត្ថបទដែលជាប់ទាក់ទង
Open

Close