អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបំភ្លឺជូនសាធារណ:ជនទាំងអស់ឱ្យបានជ្រាប ទាក់ទងទៅនឹងការធ្វេីបាតុកម្មខុសច្បាប់របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវេីល

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបំភ្លឺជូនសាធារណ:ជនទាំងអស់ឱ្យបានជ្រាប ទាក់ទងទៅនឹងការធ្វេីបាតុកម្មខុសច្បាប់របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវេីល ដែលមានផែនការអាក្រក់ ញុះញង់ បង្កហេតុ ថែមទាំងបង្កហិង្សាមកលេីសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ថែមទៀតផង
នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤:១០នាទី ក្រុមបាតុករខុសច្បាប់ អតីតបុគ្គលិកណាហ្គាវើលដ៍ បានធ្វើការញុះញង់ដែលមានចេតនាអាក្រក់​ ក្នុងគោលបំណងបង្កអំពើហិង្សាមកលេីសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ ស្របពេលដែលសមត្ថកិច្ចបានធ្វេីការរារាំង និងណែនាំឲ្យបញ្ឈប់សកម្មភាពបុកទំលុះប៉ារ៉ាស់ ក្នុងគោលបំណងធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ជាពិសេសកុំឲ្យមានកកស្ទះចរាចរណ៍ ប៉ុន្តែក្រុមបាតុករខុសច្បាប់ទាំងនោះ មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច បែរជានៅតែបង្កហេតុដោយបានធ្វេីការបុកទំលុះប៉ារ៉ាស់ជាច្រើនលើកច្រើនសារ ជាពិសេសថែមទាំងបង្កហិង្សាមកលេីសមត្ថកិច្ច​ ដែលបណ្តាលឱ្យសមត្ថកិច្ចមួយចំនួនរងរបួសថែមទៀតផង៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close