ភ្នំពេញ ៖ មានទីតាំងអុីនធើណេត AA2888 ២៤ម៉ោង មួយកន្កែងនៅទល់មជ្ឈមណ្ឌលផ្ដល់ឈាម ប្រឆិតពីមុខមន្ទីរពេទ្យរុស្សុី ជាប់ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ប្រជាពលរដ្ឋសង្ស័យថាបង្កប់ល្បែងសុីសង ដែលមានមនុស្សចេញចូលលេងមិនចេះដាច់ ខណៈល្បែងសុីសង ជាដេីមចម បង្កឲ្យមានអំពើ ចោរកម្ម លួច ឆក់ ប្លន់ និង អំពេីហឹង្សាជាដើម ។
ជុំវិញសេវា Internet ២៤ម៉ោង មហាជន លើកជាសំនួរថា តើបើកដំណើរការរាល់ថ្ងៃសម្រាប់ធ្វើអ្វី ? ខណៈទូរស័ព្ទស្មាតហ្វូនកំពុងមានប្រើប្រាស់ស្ទើរគ្រប់ដៃ …។
បើតាមការលើកឡើងពីពលរដ្ឋកខ្លះទៀតថា សេវា Internet ២៤ម៉ោង ដែលកំពុងបើកដំណើរការរាល់ថ្ងៃនេះ គឺលួចបង្កប់ ល្បែងសងផ្សេងៗ មានដូចជា ឡាយបាល់ ឡាយល្បែងកាស៊ីណូ ជាដើម …។
បើលួចលាក់មានល្បែងស៊ីសងខុសច្បាប់បែបនេះមែន … ប្រជាពលរដ្ឋ ស្នេី សូមឲ្យ អាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌ មានជ័យ គួរតែ មាន វិធានការ បង្ក្រាបលុបបំបាត់ចោលឲ្យ អស់ ពីព្រោះល្បែងស៊ីសងទាំងអស់នេះ ហេីយ គឺជា ប្រភពបង្កើតអោយមានបទ ល្មើសផ្សេងៗ ។
សូមរំលឹកថា កន្លងមក ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានី ភ្នំពេញ បានបញ្ជាឲ្យ អភិបាលខណ្ឌ ទាំង១៤ ត្រូវចុះពិនិត្យនិងបង្ក្រាបលុបបំបាត់អស់ទាំងស្រុង រាល់ទីតាំងដែល បង្កប់ ល្បែងស៊ីសង ភ្នាល់បាល់ តាម Internet Online ហើយត្រូវ ចាត់ វិធាន ការចាប់ទាំងមនុស្ស ព្រោះកន្លង មក ចាប់បាន តែសម្ភារៈ ។
ឯកឧត្ដម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ឈប់ចាប់តែសម្ភារៈទៅត្រូវចាប់ទាំងមនុស្សដើម្បី ឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ ។
ពលរដ្ឋរង់ចាំមើលថា តើអជ្ញាធរនិងសមត្ថកិច្ច ខណ្ឌមានជ័យ ហ៊ានចាត់កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសង មួយ នេះ ដែរឬទេ?ខណៈទីតាំងនេះ និង ទីតាំងជាច្រើនផ្សេង ទៀតកំពុងបើក ដំណើរការ យ៉ាងរលូន ហាក់ មិនខ្លាច ញញើត អាជ្ញាធរនិងសមត្ថកិច្ច មូល ដ្ឋាន ធ្វើ អោយប្រសាសន៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សាបដូចទឹក ទន្លេ ៕