ភ្នំពេញ៖ តាមសេក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះ មាករណី បាក់រលំផ្ទះកំពុងសាងសង់មួយកន្លែងបណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ ដែលស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា មានឧប្បត្តិហេតុ បាក់ស្រុតផ្ទះលំហែរ នៅដីឡូតិមួយកន្លែង នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្តាលអោយសង្កត់ស្រ្តីម្នាក់ជាចុងភៅចូលក្នុងស្រះ ស្លាប់។