ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន សង្កត់ធ្ងន់ថា មន្ទីរពហុព្យាបាល ម្លិះដង្ហោ ត្រូវតែទទួលខុសត្រូវ ភាពអសីលធម៌របស់ខ្លួន!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ សីហា ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បញ្ជាក់ថា ស្ថានភាពជម្ងឺ ក្មេងដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាល មួយកន្លែង ពេលនេះ ស្ថិតនៅគ្រោះថ្នាក់ នៅឡើយ ដោយសារការសង្គ្រោះបឋមមានភាពយឺតយ៉ាវ ។ ឈាមកកក្នុងខួរក្បាល បែកលលាក៍ក្រោយ បែកឆ្អឹងក បាក់ដៃ ខ្ទាំសួតខ្លាំង និងមានឈាមហូរតាមត្រចៀក ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន សង្កត់ធ្ងន់ថា មន្ទីរពហុព្យាបាល ម្លិះដង្ហោ ត្រូវតែទទួលខុសត្រូវភាពអសីលធម៌របស់ខ្លួន ។

តាមរយៈមើល Comments មន្ទីរព្យាបាលមួយនេះមានបញ្ហាច្រើនលើកច្រើនសារមកហើយ ចុះហេតុអ្វីនៅដំណើរការបានយ៉ាងរលូន នៅផ្តល់ឱ្យពួកគេបង្កើតភាពឈឺចាប់ដល់ប្រជាជនបន្តទៀត?

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បញ្ជាក់បន្ថែមថា ៖ ដល់រឿងខ្ញុំវិញ ខាងមន្ទីរពហុព្យាបាល បានខិតខំផ្សាយលាងគូថថាអត់ប្រឡាក់លាមកនោះទេ ហើយបញ្ជាឱ្យខ្ញុំលុបអ្វីៗបានបង្ហោះចេញ ។ ទៅមិនរួចទេ… ខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វី! ខ្ញុំនឹងរចាំទទួលខុសត្រូវគ្រប់បែបគ្រប់យ៉ាងប្រសិនការបង្ហោះរបស់ខ្ញុំខុសច្បាប់ឬខុសក្រមសីលធម៌ឬខុសពីការពិត។ល។

ឳពុកក្មេងរងគ្រោះជិះម៉ូតូទាំងយប់ពីឃុំទឹកថ្លា ខេត្តព្រៃវែងទាំងខ្លួនគេគ្មានប្រាក់សូម្បី ១០០០០ រៀល ។ ខ្ញុំបានជូនទៅមន្ទីរពហុព្យាបាល ២០០ ដុល្លារនិងសុំបញ្ជូនក្មេងនោះទៅពេទ្យគន្ធបុប្ផាទាំងម្តាយគេសំពះអង្វរទៀត តែអស់លោកលោកស្រីមិនព្រមឡើយ ។ អស់លោកគិតមើល តើអស់លោកបានធ្វើអ្វីខ្លះបានជាអស់លោកទារសេវាពីគ្រួសារគ្នារហូត ៤២០ ដុល្លារ តើមន្ទីរពេទ្យរបស់អស់លោកជាស្តង់ដាពេទ្យសង្ហបុរីមែនទេ???? តែដោយសារឃើញក្មេងឈឺទ្រហ៊ោយំនិងភ័យខ្លាចជួយសង្គ្រោះលែងបាន ខ្ញុំសុខចិត្តបង់គ្រប់ ៤២០ ដុល្លារ បែរជាអស់លោកមិនព្រមឱ្យចេញទៀត ទាមទារឱ្យខ្ញុំលុបការបង្ហោះក្នុងហ្វេសបុកជាមុនសិន ។ នេះឬសីលធម៌? នេះឬគុណធម៌? ប៉ូលីសទាំងហ្វូងមានទាំងអធិការស្តីទីដឹកនាំចុះផ្ទាល់ទើបអស់លោកយល់ព្រមបញ្ជូន តើអស់លោកមានចេតនាអ្វី? អាយុជីវិតណា…អស់លោក ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន សង្ឃឹមថា ករណីនេះនឹងមានយុត្តិធម៌ដល់ក្មេងរងគ្រោះ និងគ្រួសាររងគ្រោះ ពិសេសមានយុត្តិធម៌សង្គមមួយ ដែលនឹងជាគំរូមួយដល់មន្ទីរព្យាបាលឯកជននានានៅទូទាំងប្រទេស ។ ប្រជាជនខ្មែររងចាំយុត្តិធម៌មួយនេះ តែបើខ្ញុំជាអ្នកខុស ខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ។

មានបងៗប្អូនៗជាច្រើនកូមិនចង់ជួយកុមារក្រីក្រមួយនេះ លោក សូមផ្តល់លេខ +855 16 759 455 ឳពុកបង្កើតក្មេងរងគ្រោះ ។

ទៅកាន់បងៗប្អូនៗ គាត់ទាក់ទងសួរនាំផ្ទាល់តែម្តង ដែលខណៈនេះ ពេលនេះគាត់កំពុងមើលកូនគាត់នៅមន្ទីរពេទ្យគន្ធបុប្ផា ។ +855 16 759 455 ។

អត្ថបទដែលជាប់ទាក់ទង
Open

Close