នៅ​ទីបំផុត​! លោក​ ជឿន​ តុលា​ ម្ចាស់ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ ត្រូវ​ប៉ូលិស ឃាត់​ខ្លួន​ ហើយ ករណី…!

ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃទី​ 8 ខែសីហា​ ឆ្នាំ​២០២២នេះ​ សមត្ថកិច្ច​ខណ្ឌ​សែនសុខ​បាន​ឃាត់​លោក​ជឿន​ តុលា​ ដែរ​ជាម្ចាស់ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ តាម​ការ​បញ្ជារ​របស់​លោក​ ទី​ មុនន្ទ​ ព្រះ​រាជ​អាជ្ញារង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពី​បទ​រំលោភ​ទំនុក​​ចិត្ត​។

សូម​រំលឹក​ថា​ កាល​ពី​ថ្ងៃ​១​ ខែសីហា​ ឆ្នាំ​២០២២​ អធិការ​រដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ បាន​ចេញ​លិខិត​អញ្ជើញ​ លោក​ជឿន​ តុលា​ ដែរ​ជាម្ចាស់ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ឲ្យ​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ រឿង​ជំពាក់​លុយ​ថ្លៃ​បេតុង​ ជិត​ ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​សីហា​ ឆ្នាំ​២០២២ខាង​មុខ​នេះ​ ការ​ចេញ​លិខិត​អញ្ជើញ​នេះ​ បន្ទាប់​ពី​បាន​ទទួល​នូវ​ពាក្យ​បណ្ដឹង​ពី​លោក​ ង៉ែត​ ចំរើន​ នាយ​រដ្ឋបាល​នៃ​ក្រុមហ៊ុន​បេតុង​លាយ​ស្រេច​។

នៅ​ក្នុង​លិខិត​អញ្ជើញ​នេះ​ ដែរ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ថា​ លោក​ ជឿន​ តុលា​ ភេទប្រុស​ អាយុ​ ​៤២​ ឆ្នាំ​ មុខ​របរ​ ម្ចាស់​ក្រុម​ហ៊ុន​ មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ​ ០៣​ សង្កាត់​ គោគ​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានីភ្នំពេញ​។ លិខិត​អញ្ជើញ​នេះ​ បាន​ឲ្យ​លោក​ ជឿន​ តុលា​ ចូល​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ នៅ​ថ្ងៃទី​០៣​ ខែសីហា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ៩​ :០០​នាទី​ព្រឹក​ ដើម្បី​បំភ្លឺ​តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ​ ង៉ែត​ ចំរើន​ ពាក់ព័ន្ធថ្លៃបេតុង។ តែ​ផ្ទុយ​ទៅវិញ​លោក​ លោក​ ជឿន​ តុលា​ ម្ចាស់ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​មិន​បានចូល​តាម​ការ​កំណត់​នោះ​ឡេីយ​។

ជុំ​វិញ​រឿង​ជំពាក់​លុយ​ថ្លៃ​បេតុង​នេះ​ដែរ​​លោក​ ទឹម​ ធារ៉ា​ ជា​ភ្នាក់ងារ​ទី​ផ្សារ​នៃ​ក្រុមហ៊ុន​បេតុងលាយ​ស្រេច​​​ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​យេីង​ឲ្យ​ដឹង​កាល​ពី​រសៀល​​ថ្ងៃទី​ ២៧​ កក្កដា​​ កន្លង​ទៅ​​ថា​ ម្ចាស់​​ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ ជា​ដៃគូ​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​លោក​ ដោយកន្លងមកម្ចាស់​ ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ បាន​ហៅ​បេតុង​លាយ​ស្រេច​របស់​ក្រុមហ៊ុន​លោកដេីម្បីយកមក​ផ្គត់ផ្គង់​ ក្នុង​ការ​ដ្ឋាន​គម្រោង​ក្រុម​ហ៊ុន​ខាង​លេី​ ហើយ​បាន​សន្យា​ថា​និង​ទូទាត់​ឲ្យ​មួយ​សប្តាហ៍​ក្រោយ​ពេល​ចាក់​បេតុង​រួច​ តែ​ផ្ទុយ​ទៅវិញ​ម្ចាស់​ក្រុមហ៊ុន​ខាង​តែ​ង​តែ​មិន​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន​នោះ​ឡើយ​។

​លោក​ ទឹម​ ធារ៉ា​ បាន​ឲ្យដឹងទៀត​ថា​ លោក​បាន​ព្យាយាម​សម្របសម្រួល​ ដោយ​មាន​ការ​យោគយល់​ក្នុង​នាម​ជា​ដៃគូ​រក​ស៊ី​ជាមួយ​គ្នា​ តែ​ផ្ទុយទៅ​វិញ​ម្ចាស់​ក្រុមហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ បាន​ព្យាយាម​គេច​វេស​ដោយ​មិន​ព្រម​សង​ ម្ដង​ថា​ថ្ងៃ​នេះ​ ម្ដង​ថា​សងថ្ងៃនោះ​ ហេីយ​បេី​និយាយ​ពី​ទូរស័ព្ទ​វិញ​គឺ​បិទ​គ្រប់​ប្រព័ន្ធ​តែ​ម្ដង​។

លោក​ ទឹម​ ធារ៉ា​ បាន​បញ្ជាក់​ថា​ទឹក​ប្រាក់​ដែរ​ក្រុមហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ជំពាក់​ថ្លៃ​បេតុង​ក្រុម​របស់​លោក​ចំនួន​ 7,830 ដុល្លារ​អាមេរិក​។

សូម​បញ្ជាក់ថា​បច្ចុប្បន្ន​លោក​ លោក​ជឿន​ តុលា​
ដែល ជាម្ចាស់​ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​សែនសុខ​ឃាត់ខ្លួន​​ សាក​សួរ​បន្ត​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាត់​ទោស​និតិវិធី​បន្ត​។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close