ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២១ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ នៅចំណុច ភោជនីយដ្ឋានមិនចាំយីហោ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកាំបិតប៉័ងតោដេញកាប់ប្លន់យកម៉ូតូ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបន្តស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ ប្រព្រឹត្តនៅលើមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ក្រុម១ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ ជនរងគ្រោះឈ្មោះ ស្រេង ភារុំ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ដឹកអីវ៉ាន់។
ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១-ឈ្មោះ រ៉ាន់ សា ហៅ ហ្សា ហៅ ស្រីពៅ ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ តឿ ខី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JN-9101។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីវិធីច្បាប់៕