ក្រុមការងារចម្រុះ ECHO22 ធ្វើការស៊ើបអង្កេតទៅលើជនបរទេស ករណី…… នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ កាលលពីល្ងាចថ្ងៃទី១ ខែសីហា, អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងអំពីករណីរំលោភបំពានទៅលើកុមារីរងគ្រោះ អាយុ៨ឆ្នាំម្នាក់ ដែលស្ថិតនៅខេត្តកណ្តាល។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងថា បុរសជនជាតិបរទេសអាយុ៤៣ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាលប្រចាំតំបន់ ពីបទក្លែងបន្លំធ្វើជាគ្រូពេទ្យជំនាញ ដើម្បីផ្តល់នូវសេវាកម្មពិនិត្យសុខភាពទៅដល់កុមារនៅក្នុងភូមិដែលកើតហេតុនោះ ខណៈដែលបុរសបរទេសរូបនេះបានប្រព្រឹត្តនូវសកម្មភាពបៀតបៀនទៅលើកុមារ។ អង្គភាពការពារកុមារ (CPU) បានធ្វើការឆ្លើយតបភ្លាមៗក្នុងការចុះស៊ើបអង្កេតបឋមទៅលើករណីមួយនេះ។ ខណៈពេលនោះផងដែរ គេបានរកឃើញថា មានកុមាររងគ្រោះជាច្រើននាក់ទៀតដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នា។ ក្រុមការងារចម្រុះ ECHO22 ត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុមការងារ ICAC រួមទាំងក្រុមការងារបច្ចេទេសវិទ្យាសាស្រ្តនៃអង្គភាពការពារកុមារ (CPU) ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីនេះ។

កាលពីព្រឹកថ្ងៃទី២ ខែសីហា, មន្ត្រីគាំពារកុមារនៃអង្គភាព CPU បានសហការជាមួយការិយល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចុះសាកសួរព័ត៌មានបន្ថែមអំពីស្ថានភាពរបស់កុមារីរងគ្រោះទាំង៨នាក់ដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់១២ឆ្នាំ។ កុមារីរងគ្រោះទាំងអស់បានទទួលនូវជំនួយវេជ្ជសាស្រ្ទ និងជំនួយបន្ថែមផ្នែកសុខមាលភាពជាបន្តបន្ទាប់ទៀត។

ករណីរំលោភបំពាននិងការបៀតបៀនជាច្រើនត្រូវបានកើតឡើង។ ករណីខាងលើនេះត្រូវបានរាយការណ៍ថា បានកើតឡើងនៅក្នុងខែកក្កដា ២០២២ អំឡុងពេលដែលបុរសជាជនសង្ស័យបានធ្វើដំណើរទៅក្នុងភូមិនិងបានប្រកាសថារូបគេគឺជាគ្រូពេទ្យជំនាញ និងមកទីនេះគឺដើម្បីពិនិត្យសុខភាពទៅដល់កុមារ។ ជនសង្ស័យត្រូវបានគេប្រទះឃើញថា បានប្រព្រឹត្តនូវសកម្មភាមិនសមរម្យទៅលើកុមារ ដែលបានបណ្តាលឱ្យមានការមិនពេញចិត្តពីសំណាក់មនុស្សមួយចំនួន។ ជនសង្ស័យបានត្រឡប់មកភូមិជាច្រើនដងដោយយកលេសដដែលថាជាគ្រូពេទ្យជំនាញ ប៉ុន្តែត្រូវបានបដិសេដនិងហាមឃាត់មិនឱ្យចូលទៅក្នុងភូមិ។

ពាក្យបណ្តឹងត្រូវបានដាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកកាលពីព្រឹកថ្ងៃទី១ ខែសីហា នៅពេលដែលជនសង្ស័យបានត្រឡប់ទៅភូមិម្តងទៀត។ អធិការដ្ឋាននគរបាលស្រុក បានឆ្លើយតបភ្លាមៗខណៈដែលជនសង្ស័យបានរត់គេចខ្លួនពីកម្លាំងសម្ថកិច្ច ប៉ុន្តែត្រូវបានរកឃើញនិងចាប់ឃាត់ខ្លួនកាលពីប្រហែលវេលាម៉ោង ១១ព្រឹក។

ក្រុមការងារចម្រុះ ECHO22 រួមសហការជាមួយ កងកម្លាំងនរគបាលខេត្តកណ្តាលបានកំពុងតែរៀបចំកសាងនូវថេរៈវេលាសកម្មភាព របស់ជនសង្ស័យដែលបានប្រព្រិត្តដោយផ្អែកទៅលើការរៀបរាប់របស់កុមាររងគ្រោះ និងកំពុងតែបន្តប្រមូលភស្តុតាងបន្ថែមដើម្បីបញ្ជាក់ពីការចោទប្រកាន់ទាំងនេះ។ កម្លាំងសមត្ថកិច្ចកំពុងធ្វើការពិនិត្យទៅលើទីតាំង និងសកម្មភាពរបស់ជនសង្ស័យក្នុងអំឡុងពេលដែលត្រូវបានចោតប្រកាន់ ដោយសង្ស័យថាអានមានជនរងគ្រោះបន្ថែមទៀត។

កាលពីថ្ងៃទី៣ ខែសីហា, បុរសជនជាតិកាណាដា អាយុ៤៣រូបនេះបានបង្ហាញខ្លួននៅសាលាដំបូងខេត្តកណ្តាល និងត្រូវបានជាប់ចោទពីបទល្មើសជាច្រើនរួមមាន បទល្មើសរំលោភសេពសន្ថវៈទៅលើកុមារ និងប្រទូស្តកេរខ្មាសទៅលើកុមារ ដែលរូបគេត្រូវបានឱ្យជាប់ឃាំឃាំងដើម្បីទទួលទោសទៅតាមផ្លូវច្បាប់។ ដីកាឆែកឆេរក៏ត្រូវបានអនុវត្ត ទៅលើកន្លែងស្នាក់នៅ និង វត្ថុតាងមួយចំនួនត្រូវបានប្រម៉ូលជាភស្តុតាងផងដែរ។

ក្រុមការងារចម្រុះ ECHO22 កំពុងតែទទួលការជ្រោមជ្រែង និងសហការជាមួយនគរបាលសហព័ន្ធប្រទេសកាណាដា និងការិយាល័យប្រឹក្សានៃនគរបាលសហព័ន្ធប្រទេសកាណាដា ប្រចាំប្រទេសថៃ ទៅលើការស៊ើបអង្កេតបទល្មើសទាំងនេះ។

ការស៊ើបអង្កេតបានកំពុងតែបន្ត។ ប្រសិនមានបុគ្គលណា ទទួលបាននូវដំណឹងពាក់ព័ន្ធទៅនឹងករណីបទល្មើសនេះ ពួកយើងសូមលើកទឹកចិត្តឱ្យទំនាក់ទំនងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឬក៏ អង្គភាពការពារកុមារ CPU ដោយផ្ទាល់។ នេះជាកិច្ចការដ៏ល្អ និងការឆ្លើយតបយ៉ាងរហ័សសម្រាប់បទល្មើសកម្រិតធ្ងន់បែបនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close