ពិតជាមាន ល្បែង ភ្នាល់ (ជល់មាន់ តាមទូរទស្សន៍អនឡាញ) និងមានឡូតូរបស់ក្រុមហ៊ុន វីនហ្គោអុិនវេសមេន ឯ.ក ពិតប្រាកដមែន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន អាស៊ានដេលី ASEAN DAILY បានចុះផ្សាយ មានខ្លឹមសារថា៖ ទីតាំងបនល្បែងស៊ីសងមួយកន្លែង ដែលស្ថិតនៅក្នុងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបើកដំណើរការយ៉ាងរលូនដោយមិនរំខានដល់ដែនសមត្ថកិច្ច។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឱ្យលោកអធិការនគរបាលស្រុកកណ្តាលស្ទឹង ចំណាត់ការឆ្លើយតបករណីខាងលើ។
ជាលទ្ធផល៖ ថ្ងៃសុក្រ ០៨កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ០៥ ខែសីហា ឆ្នាំ២០២២ លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត រួមសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកកណ្ដាលស្ទឹង ដឹកនាំដោយលោកវរសេនីយ៍ទោ សុឹម គឹមស៊ុន អធិការរងទទួលផែនព្រហ្មទណ្ឌ ចុះពិនិត្យស្រាវជ្រាវបានឱ្យដឹងថា ៖ នៅក្នុងភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មានទីតាំងរោងកាហ្វេមួយកន្លែងដែលមានម្ចាស់ទីតាំងឈ្មោះ ម៉ាយ សុីនថាន់ ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ទីតាំងខាងលើ ។
ជាចំណាត់ការ : កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត បានធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងខាង ឱ្យបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់ជល់តាមអនឡាញ) តទៅទៀត។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕