កិច្ចប្រជុំ រកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ ព្រមទាំងដំណោះស្រាយ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល!

ខេត្តកណ្តាល៖  នៅរសៀលថ្ងៃព្រហស្បតិ៍​ ៧កើត ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំគណៈស្នងការ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលចុះត្រួតពិនិត្យគាំទ្រប៉ុស្តិ៍ អំពីវឌ្ឍនភាពរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង អនុប្រធានសេនាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមសិក្សាស្រាវជ្រាវដេីម្បី​លេីក​កម្ពស់​គុណភាព​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល និងលោកឧត្តមសេនីយ៍ត្រី មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល។

កិច្ចប្រជុំខាងលើនេះ រៀបចំឡើងដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ ព្រមទាំងដំណោះស្រាយ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើយ៉ាងណាអោយប៉ុស្តិ៍នគរបាលរដ្ឋបាល មានការរីកចម្រើន និងអនុវត្តការងារស្របតាមសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរក្សាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close