ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រីជំនាញសាធារណៈការខណ្ឌ សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះត្រួតពិនិត្យជាក់ស្តែង និង ធ្វើការជួលជុលផ្លូវសំបុកមាន់នៅតាមបណ្យមហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់កែងផ្លូវលេខR៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយផ្លូវនេះទទួលរងការខូចខាត ដោយកត្ដាអាកាសធាតុ និងការវិនិយោគកើនយ៉ាងគំហុក ជាលទ្ធផល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុលគ្រឹះក្រោម នៃផ្លូវនេះតាមលក្ខណៈបច្ចេកទេស និងបានអ៊ុតកៅស៊ូបេទីមីណឺ ឲ្យបានរួចរាល់នាព្រឹកនេះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរប្រកបដោយសេចក្ដីសុខសុវត្ថិភាព ផងដែរ។ អរគុណសន្ភិភាព!