រដ្ឋបាលខណ្ឌចំការមន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ឆ្នាំ២០២២

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌចំការមន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីសមាជិក-សមាជិកក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១២, លោកប្រធានផ្សារទាំង០២, លោក-លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់-ស្មៀន-ប្រធានភូមិ-ប្រជាពលរដ្ឋសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធ។

ក្នុងវេទិកាខាងលើនេះ បងប្អូនប្រជាពលរដ្ឋ បានលើកជាសំណូមពរ និងមតិយោបល់ បានចំនួន ៣០ សំណួរ-សំណូមពរ ក្នុងនោះ៖
-សំណួរ-សំណូមពរផ្ទាល់មាត់ ចំនួន ១៣
-សំណួរ-សំណូមពរសរសេរ ចំនួន ២១

អត្ថបទដែលជាប់ទាក់ទង
Open

Close