ខេត្តសៀមរាប៖ មហាជនរង់ចាំមើលថាតើលោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការនគបាលខេត្តសៀមរាប នៅតែបណ្ដែតបណ្ដោយ ឲ្យកើតមានបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមប្រព័ន្ធទូរទស្សន៍អនឡាញ រីកពាសពេញក្រុងខេត្ត សៀមរាបដែលលោកគ្រប់គ្រងបន្តទៀតរឺយ៉ាងណា? ថ្មីៗគេសង្កេតឃើញទីតាំងតារាងបាល់ទះ មួយកន្លែង នៅផ្លូវចុងកៅស៊ូ ជិតផ្លូវឡើងទៅភ្លើងស្តុប ផ្លូវជាតិលេខ៦ ចម្ងាយ១៥០ ម៉ែត្រ កំពុងបើកល្បែងស៊ីសង ជល់មាន់ ហាយឡាយ តាមទូរទស្សន៍អនឡាញ ក្នុងមួយគូរៗ ខ្ទង់លានរៀល បែជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន សម្ងំស្ងៀម មិនបង្ក្រាប ធ្វើដូចគ្មានរឿងអ្វីកើតឡើង ! បេីទោះបីអង្គភាពសារព័ត៌មាន ព្យាយាម ខលរាយការណ៍ជូនលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប និង លោកឧត្តមសេនីយ៍ត្រីតេងចាន់ណាត តែតេចូលគ្មានអ្នកលើក និងផ្ញើរូបភាពទីតាំង តាមប្រព័ន្ធ WhatsApp លោកបើកមើល តែមិនបានឆ្លើយតបនោះទេ។
សូមបញ្ជាក់ថា៖ ទីតាំងតារាងបាល់ទះ មានបង្កប់ ជល់មាន់ អនឡាញ តាមទូរទស្សន៍ នៅផ្លូវចុងកៅស៊ូ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បើយោងតាមប្រភពពីរអ្នកលេងបាល់ទះ
បានអោយដឹងថា៖ តារាងបាល់ទះនេះ ទើបតែបើកថ្មី បានជិតពីខែតែដោយសារក្រុមញៀនល្បែងស៊ីសងនោះចេះតែចូលមកលេងដោយសំអាងថានៅក្នុងតារាងបាល់ទះពុំមានបញ្ហាអីនោះទេ។
បើតាមការបញ្ជាក់ឲ្យដឹងពីអ្នកមើលការខុសត្រូវនៅតារាងបាល់ទះខាងលើ បានបង្ហាប់ថាជា របស់ ឈ្មោះ(មេខ្លាំង) រីឯលោកមេប៉ុស្តិ៍សង្កាត់ស្លក្រាមបានបញ្ជាក់ផងដែរថា ទីតាំងមួយនេះត្រូវបានធ្វើកិច្ចសន្យាកាលពីសប្តាហ៍មុនម្ដងរួចមកហើយ តែដោយឡែកជាក់ស្ដែងកាលពីថ្ងៃ ២ ខែសីហាឆ្នាំ ២០២២ ទីតាំងតារាងបាល់ទះបង្កាត់មាន់ជល់តាមទូរទស្សន៍អនឡាញ នៅតែអាចបើកដំណើរការលេងបានដោយសេរីដដែល។
មហាជនបានរិះគន់ចំៗថា៖ សង្ស័យសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកដៃអោយនោះ ចាំមើលហ៊ានបើកបនល្បែងស៊ីសង ភ្នាល់ ជល់មាន់ ក្នុងតារាងបាល់ទះនេះទៀតដែរឬទេ.?
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេត្តសៀមរាប
កំពុងមានការព្រួយបារម្ភជាខ្លាំង និងបាន
លើកឡើងថា តើឯណាទៅ(ភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុច) របស់រាជរដ្ឋាភិបាល បើល្បែងស៊ីសងកើតឡើងរីកដូចផ្សិតពាសពេញក្រុងសៀមរាប ចឹងនោះ ។ សូមបញ្ជាក់ថាកន្លងមក ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ លោកធ្លាប់មានប្រសាសន៍ ក្រើនរំលឹក ដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ទាំងអស់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអោយកើតមានជាដាច់ខាត,,,តេីអាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានចាត់ទុកប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅមានប្រសិទ្ធភាពដែលឬទេ? ទើបបានជា អនុវត្តផ្ទុយពីគោលការណ៍និងផ្គើនប្រសាសន៍ថ្នាក់ដឹកនាំយ៉ាងដូច្នេះ.!។
ពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប សូមមេត្តាចាត់កម្លាំងគណះបញ្ជាការឯកភាព ចុះធ្វើការទប់ស្កាត់ បង្ក្រាបទីតាំង តារាងបាល់ទះនៅផ្លូវចុងកៅស៊ូ ខាងលើនេះផងទាន៕