ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ ពី លើអគារខុនដូរស្កាយទ្រី( SKY TREE) កំពស់ជា ច្រើនជាន់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅ នឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពី វេលា ម៉ោង០៨និង៤០នាទីយប់ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២២នៅតាមបណ្ដោយផ្លូវ លេខ ១០៥សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហ៊ុន ស្រីទៀង ហៅអាជូ ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អនឡាញ ស្នាក់នៅ បន្ទប់លេខ២ ជាន់ទី២៥។
បើតាមប្រភពពីសន្តិសុខយាមនៅអាគារខុនដូរ កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុពួកគាត់បានយាម ជាធម្មតា ដូច រាល់ដង លុះដល់ម៉ោងកើតហេតុក៍ឃើញជនរងគ្រោះ ធ្លាក់ពីលើអគារកម្ពស់ប្រមាណជា២៥ ជាន់ មកខាងក្រោម ដោយមិនដឹងថាធ្លាក់ រឺ លោតពីលើអាគារនោះទេ រួចក៏នាំគ្នាចូលទៅមើលឃើញជនរងគ្រោះដេកស្លាប់បាត់បង់ជីវិតទៅហើយ ភ្លាមៗពួកគាត់ក៏បាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានមកពិនិត្យជាក់ស្ដែង រួចបានធ្វើការ ហ៊ុមព័ទ្ធ នូវទីតាំងកន្លែងកើតហេតុខាងលើ និងបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញមកធ្វើកុសលវិច័យ ដើម្បីឲ្យដឹងថាករណីអ្វីឲ្យពិតប្រាកដ៕