សមាគមTYDAចុះពិនិត្យព្យាបាលមាត់ធ្មេញ និងអប់រំសុខភាពទូទៅ ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស នៅខណ្ឌមានជ័យ
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះពិនិត្យព្យាបាលមាត់ធ្មេញ និងអប់រំសុខភាពទូទៅ ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ចាក់អង្រែ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ សរុបចំនួន ៣៣៩នាក់ ដោយមានការការចូលរួមពីសំណាក់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ កម្លាំងស្ម័គ្រចិត្ត អាជ្ញាធរខណ្ឌមានជ័យ យុវជន សប្បុរសជនផងដែរ។
លោក ឡុង ង៉ែត អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ទណ្ឌបណ្ឌិត ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តរបស់សមាគមTYDAបានយកចិត្តទុកដាក់ព្យាបាលមាត់ធ្មេញ និងអប់រំសុខភាពទូទៅ ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ចាក់អង្រែ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះដែរ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារនាំយកអំណោយរួមមានជែលលាងដៃ១២០ដប និងម៉ាសចំនួន៦០០០ម៉ាសជូនដល់សាលាបឋមសិក្សាចាក់អង្រែក្រោម និងជែលលាងដៃ ១២០ដប និងម៉ាសចំនួន៦០០០ម៉ាសជូនសង្កាត់ចាក់អង្រែក្រោមផងដែរ។