ពលរដ្ឋ ក្រលំបាក ចាស់ ជរា និង ជន ពិការ ភាព ៨៦ គ្រួសារ ទទួល អំណោយ ដ៏ ថ្លៃ របស់ សម្ដេច តេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ខេត្តស្វាយ រៀង ៖ នៅ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន ជំនួយការផ្ទាល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តម សេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្តី និងលោកជំទាវ ប៉ែន ចាន្ទី បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ៨៦គ្រួសារ ដែលរស់នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយ មានការសំណូមពរ ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត មន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និង ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម នាយ ឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយក រដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចាន្ទី បានបញ្ជាឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកជំទាវ នាំយក នូវអំណោយដ៏ថ្លៃថ្លារ របស់ សម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន មកចែកជូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត ចំនួន ៨៦គ្រួសារ ដែរ រស់នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន ក៏ បាន ថ្លែង អំណរគុណ ដល់ លោក ឧត្ដមសេនីយ៍ ទោ គៀង ចាន់ តួ ដែរ បានចូល រួម ជួយ ឧបត្ថម្ភ គ្រឿង ឧបភោគ បរិភោគ និង ថវិកា មួយ ចំនួន ផង ដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន បានលើក ឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ លោកតែងតែ គិតគូរ និងបារម្ភពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណា ក៏ដោយ លោកតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូន និងបានប្តេជ្ញាថាមិនឲ្យបង ប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់អត់បាយស្លាប់ដោយមិនបានដឹង និងមិនបានដោះ ស្រាយនោះឡើយ។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំ ភ្លេច អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដុូសជំរុញ ដេីម្បី ការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការកំណត់ របស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង និងបង្កើនភាពស៊ាំនៅ ក្នុងសហគមន៍យើងឲ្យបានរឹងមាំ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តគាំទ្រសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងបន្ត គាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលអនាគត់។

ឯកឧត្តមក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រមទាំង ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោក ជំទាវ ប៉ែន ចាន្ទី ផងដែរ ដោយសម្តេចទាំងទ្វេរបានផ្ញើនូវសេចក្ដីនឹករលឹក និងជូនពរ បងប្អូនប្រជាពលរដ្ឋ មន្ត្រីអាជ្ញាធរទាំងអស់ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះដែរ លោកអភិបាលក្រុងបាវិត មន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ ក៏សូមថ្លែងអំណរគុណ ដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន, ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ និងទទួលបាន នូវពុទ្ធពរទាំង បួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម បញ្ជាក់ ថា ប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត ចំនួន ៨៦គ្រួសារ ដែរ រស់នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖
១-អង្ករ ៥០គ.ក ២-មី ១៥កញ្ចប់ ៣-ត្រីខកំប៉ុង ១យួរ ៤-ទឹកត្រី ៣ដប ៥-ទឹកស៊ីអ៊ីវ ៣ដប ៦-ស្ករស១គ.ក ៧-ប្រេងឆា ១ដប
៨-ប៊ីចេង ២,៥គ.ក ៩-សារ៉ុង១ ១០-ថវិកា ៥០,០០០៛ ១-ជែលរឹតបំបាត់ស្ពឹកចុករោយ ១បំពង់  ១២- ចង្ក្រាន ហ្គាស១ និង១៣ បំពង់ទឹកក្ដៅ១។

អត្ថបទដែលជាប់ទាក់ទង
Open

Close