លោក ទឹម ធារ៉ា ស្នើឲ្យក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យចូលខ្លួនដោះស្រាយរឿង ជំពាក់លុយ ថ្លៃបេតុងលោក ជិត ១ម៉ឺនដុល្លារ
ភ្នំពេញ៖ តាមការបញ្ជាក់ពីលោក ទឹម ធារ៉ា ជាភ្នាក់ងារទីផ្សារនៃក្រុមហ៊ុនបេតុងលាយស្រេច ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានយេីងឲ្យដឹងនៅរសៀលថ្ងៃទី ២៧ កក្កដា ឆ្នាំ២០២២នេះថា ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ជាដៃគូរកស៊ីជាមួយក្រុមហ៊ុនលោក ដោយកន្លងមកម្ចាស់ ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ បានហៅបេតុងលាយស្រេចរបស់ក្រុមហ៊ុនលោកដេីម្បីយកមកផ្គត់ផ្គង់ ក្នុងការដ្ឋានគម្រោងក្រុមហ៊ុនខាងលេី ហើយបានសន្យាថានិងទូទាត់ឲ្យមួយសប្តាហ៍ក្រោយពេលចាក់បេតុងរួច តែផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុនខាងតែងតែមិនគោរពតាមកិច្ចសន្យារបស់ខ្លួននោះឡើយ។
លោក ទឹម ធារ៉ា បានឲ្យដឹងទៀតថា លោកបានព្យាយាមសម្របសម្រួល ដោយមានការយោគយល់ក្នុងនាមជាដៃគូរកស៊ីជាមួយគ្នា តែផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ បានព្យាយាមគេចវេសដោយមិនព្រមសង ម្ដងថាថ្ងៃនេះ ម្ដងថាសងថ្ងៃនោះ ហេីយបេីនិយាយពីទូរស័ព្ទវិញគឺបិទគ្រប់ប្រព័ន្ធតែម្ដង។
លោក ទឹម ធារ៉ា ថា ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ នេះនិយាយជារួមពិបាកតែម្ដង ដោយព្យាយាមគេចវេសដោយគ្មានទំនួលខុសត្រូវ ជាដៃគូរកស៊ីជាមួយគ្នានោះឡេីយ។
លោក ទឹម ធារ៉ា ថាដោយមានការយោគយល់ ដែរជាដៃគូរកស៊ីជាមួយគ្នា លោកបានសំណូមពរដល់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយដេីម្បីជូនជាដំណឹងដល់ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ឲ្យបានដឹងផង ពិសេសសូមម្ចាស់ក្រុមហ៊ុន នេះចូលខ្លួនមកដោះស្រាយគ្នា ដេីម្បីទូទាត់សងនូវទឹកប្រាក់ដែលជំពាក់ថ្លៃបេតុងក្រុមហ៊ុនលោកឲ្យអស់ បេីពុំដូចច្នោះទេក្រុមហ៊ុនលោកនឹងប្រគល់ភារកិច្ចនេះឲ្យមេធាវីក្រុមហ៊ុនលោកមានចំណាត់ការតាមនិតិវិធីច្បាប់។
ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយេីង បានទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ 085 222 889 ដេីម្បីសុំការបំភ្លឺពីខាងក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យដែរ តែដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
លោក ទឹម ធារ៉ា បានបញ្ជាក់ថាទឹកប្រាក់ដែរក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យជំពាក់ថ្លៃបេតុងក្រុមរបស់លោកចំនួន 8,769ដុល្លារអាមេរិក។