អគ្គនាយកក្រុមហ៊ុនផ្ទះទំនើប០១ ប្ដឹង ម្ចាស់បំណុលទៅ តុលាការ តែ លោក សាយ ណូរ៉ា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាតម្កល់រឿងឥតចាត់ការ

ភ្នំពេញ ៖ កាល ពី ពេល ថ្មីៗ កន្លង ទៅ នេះលោក ង៉ែត ចំរើន នាយ រដ្ឋបាល នៃ ក្រុមហ៊ុន បេតុង លាយ ស្រេច បាន បង្ហោះ តាម រយះ បណ្តាញ សង្គម ហ្វេសប៊ុក ពាក់ព័ន្ធ ជាមួយ លោក វ៉ាន់ ខេមរ៉ា ជាអគ្គនាយកក្រុមហ៊ុនផ្ទះទំនើប០១ រឿង ជំពាក់ប្រាក់ថ្លៃចាក់បេតុងរបស់ក្រុមហ៊ុនដ្រេហ្គនស៊ីធីចំនួន ៦៩,៤៨៣. ៥០USD(ប្រាំមួយម៉ឺនប្រាំបួនពាន់បួនរយប៉ែតសិបបីក្បៀសហាសិបដុល្លារអាមេរិក) ដោយសារតែព្យាយាម គេចវេសមិនព្រមសងប្រាក់ ។

លុះ ដល់ ថ្ងៃ ទី ១៤ ខែមិថុនា ឆ្នាំ ២០២២ លោក ង៉ែត ចំរើន ត្រូវបាន លោក សាយ ណូ រ៉ា តំណាង អយ្យការ សាលា ដំបូង រាជធានី ភ្នំពេញ បាន ចេញ ដីកា កោះ ឲ្យ ចូល ឆ្លើយ បំភ្លឺ នៅ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ វេលា ម៉ោង ២ រសៀល នៅ ជាន់ ទី ២ បន្ទប់ “ឃ” តាម បណ្តឹង របស់ លោក វ៉ាន់ ខេមរ៉ា ជាអគ្គនាយកក្រុមហ៊ុនផ្ទះទំនើប០១ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ប្ដឹងលើលោក ង៉ែត ចំរើន ពីករណី បរិហាកេរ្តិ៍ជាសារធារណៈ, ញុះញង់ឱ្យមានការរើសអើង និងគំរាមកំហែង។

បន្ទាប់ ពី លោក ង៉ែត ចំរើន នាយ រដ្ឋបាល នៃ ក្រុមហ៊ុន ដដែល បាន ចូល ឆ្លើយ បំភ្លឺ តាម ដីកា កោះ របស់ លោក សាយ ណូ រ៉ា តំណាង អយ្យការ សាលា ដំបូង រាជធានី ភ្នំពេញ រួច មក នៅ ថ្ងៃទី ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២នេះ លោក សាយ ណូ រ៉ា តំណាង អយ្យការ សាលា ដំបូង រាជធានី បាន ចេញ ដីកា តម្កល់ រឿង ឥត ចាត់ ការ ។

ដោយ ក្នុង ដីកា តម្កល់ រឿង ឥត ចាត់ ការ នោះ បាន លើក ឡើង ថា កាល ពី ថ្ងៃ នេះទី១៤ ខែឧសភា ឆ្នាំ២០២២ ហើយបើពុំមានការដោះស្រាយមកខាងក្រុមបេតុងខ្ញុំទេ ខ្ញុំនិងប្រគល់ សិទ្ធិជូនមេធាវីខ្ញុំដោះស្រាយតាមផ្លូវក្នុងថ្ងៃស្អែក សូមអរគុណ” ប្រាកដមែន។

-ករណីនេះគឺ កើតឡើងចេញពីករណីជំពាក់ប្រាក់ដោយក្រុមហ៊ុនផ្ទះទំនើប០១ ដែលមានឈ្មោះ វ៉ាន់ ខេមរ៉ា ជាអគ្គនាយកក្រុមហ៊ុនបានជំពាក់ប្រាក់ថ្លៃចាក់បេតុងរបស់ក្រុមហ៊ុនដ្រេហ្គនស៊ីធីចំនួន ៦៩,៤៨៣. ៥០USD(ប្រាំមួយម៉ឺនប្រាំបួនពាន់បួនរយប៉ែតសិបបីក្បៀសហាសិបដុល្លារអាមេរិក) ដោយសារតែព្យាយាម គេចវេសមិនព្រមសងប្រាក់ ទើបឈ្មោះ ង៉ែត ចំរើន ហៅ ម៉ៅ បង្ហោះសារជាច្រើនក្នុងគណនីហ្វេសប៊ុករបស់ ខ្លួនឈ្មោះ ណា រ៉ុង ក្នុងគោលបំណងដើម្បីឱ្យឈ្មោះ វ៉ាន់ ខេមរ៉ា ធ្វើការទូទាត់ប្រាក់ដែលនៅជំពាក់ត ប៉ុណ្ណោះ ហើយការសរសេរបង្ហោះនេះសុទ្ធតែជាសាច់រឿងពិតជាក់ស្តែងទាំងអស់ដែលកើតចេញពីការជំពាក់ ប្រាក់ ហើយភាគីទាំងសងខាងក៏បានទទួលស្គាល់ថាពិតជាមានរឿងបែបនេះប្រាកដមែន។

-ចំពោះការបង្ហោះសារបង្ហាញនូវបុគ្គលដែលជាប់ពន្ធនាគារ និងសារផ្សេងៗដែលបង្ហាញអំពីការដាក់ គុកលើបុគ្គលដែលបានប្រព្រឹត្តបទល្មើសនោះ គឺ គ្រាន់តែជាការរំលឹកដល់ឈ្មោះ វ៉ាន់ ខេមរ៉ា ឱ្យដោះស្រាយ បញ្ហាប្រាក់ជំពាក់ ដើម្បីជៀសវាងការដោះស្រាយតាមផ្លូវច្បាប់ណាមួយតែប៉ុណ្ណោះ មិនមែនជាការគំរាម កំហែងថានឹងប្រព្រឹត្តបទល្មើសណាមួយលើឈ្មោះ វ៉ាន់ ខេមរ៉ា នោះឡើយ។

-សកម្មភាពរបស់ឈ្មោះ ង៉ែត ចំរើន ហៅ ម៉ៅ គឺគ្រាន់តែចង់បង្ហាញនូវរឿងពិតជាក់ស្តែងដែលបាន កើតឡើងចំពោះខ្លួន ដោយមិនបានបង្ហាញនូវខ្លឹមសារដែលជំរុញឱ្យបុគ្គលណាម្នាក់ ឬសាធារណៈជនឱ្យធ្វើការ រើសអើង ការគុំកួន ឬ ហិង្សាចំពោះឈ្មោះ វ៉ាន់ ខេមរ៉ា ដែលអាចចាត់ចូលជាបទល្មើស ញុះញង់ឱ្យមានការ រើសអើង នោះទេ ។

-ពុំមានធាតុផ្សំបទល្មើសព្រហ្មទណ្ឌគ្រប់គ្រាន់ ដែលអាចឱ្យតំណាងអយ្យការធ្វើការចោទប្រកាន់ លើឈ្មោះ ង៉ែត ចំរើន ហៅ ម៉ៅ តាមការប្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ វ៉ាន់ ខេមរ៉ា បានឡើយ ដូច្នេះគប្បីសម្រេចតម្កល់រឿងនេះទុកឥតចាត់ការតាមមាត្រា៤០ និងមាត្រា៤១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចាប់ ពីពេលនេះតទៅ។

ហេតុដូច្នេះសម្រេច តម្កល់សំណុំរឿងព្រហ្មទណ្ឌលេខ ២៦២១ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ទុកឥតចាត់ការ ចាប់ពីពេលនេះតទៅ។

អត្ថបទដែលជាប់ទាក់ទង
Open

Close