ខេត្ដព្រៃវែង៖ទីតាំងល្បែងស៊ីសង ជល់មាន់តាមអនឡាញ( កញ្ចក់ទូរទស្សន៍)នៅភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង បាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃ ដោយ មិនញញ្ញើតនិងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ ហើយម្យ៉ាងវិញទៀតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់។
ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់ប្រភេទអនឡាញ នេះគឺបើកលេងយ៉ាងគគ្រឹកគគ្រេង ម្យ៉ាងវិញទៀតនោះម្ចាស់បានរត់ការគ្រប់ច្រកល្ហកអស់ហើយដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរីចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។
ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់ប្រភេទអនឡាញ នេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់អញ្ចឹង។
ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងទើប បើកលេងល្បែងសុីសងជល់មាន់ប្រភេទអនឡាញ យ៉ាងគគ្រឹកគគ្រេងបែបនេះ។
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
គួរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ជុំវិញករណីខាងលើនេះដែរអធិការស្រុកមេសាង លោក លៀប សារិទ្ធ បានប្រាប់មក អង្គភាពសារព័ត៌មានយើង តាមប្រព័ន្ធអេឡិចត្រូនិច (តេលេក្រាម )ថា ចាំលោកចាត់មន្ត្រីឲ្យចុះទៅមើល។
ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់ប្រភេទអនឡាញទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមអភិបាលខេត្តព្រៃវែង និងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដព្រៃវែង លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានា ជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕