ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពស្នាក់ ពី មុខម៉ូតូនារីម្នាក់ ហើយគំរាមសម្លាប់រួចដឹកជនរងគ្រោះយកទៅប្លន់យកម៉ូតូនិងគ្រឿង អលង្ការមួយចំនួន បានសម្រេច ថែមទាំង ចាប់រំលោភ ជនរងគ្រោះម្នាក់ៗម្ដងបាន សម្រេច ទាំង៣នាក់ហើយនាំគ្នាគេចខ្លួន បាត់ស្រមោល ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០ យប់ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២២ នៅត្រង់ចំណុចដីវាលមួយកន្លែងខាងជើងវត្តជន្លង់ម្លូ សង្កាត់កន្ទោកខាងត្បូង ខណ្ឌកំបូល រាជធានី ភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ វ-ជ-ន ភេទស្រីអាយុ៣០ឆ្នាំមុខរបរធ្វើការរោងចក្រ ស្នាក់ នៅខាងក្រោយសាលាខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនកើតហេតុ រូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ក្រហម ពាក់ ស្លាក់ ភ្នំពេញ1IF-8117 ចេញពីកន្លែងស្នាក់ នៅ គោលបំណងទៅញ៉ាំអីនៅម្ដុំទួលព្រង លុះជិះមកដល់ផ្លូវ ៣០ម៉ែត្រចំណុចមុខវត្តធម្មត្រៃ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៍ ស្រាប់តែ លេចមុខជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូហុងដាស្កូបពីមួយគ្រឿងពណ៌ខ្មៅមិនចាំស្លាក លេខ បានមកកាក់ពីមុខម៉ូតូរបស់គាត់ ហើយជនសង្ស័យក៏បានគំរាមមិនឲ្យស្រែក និងប្រើហិង្សាទៅលើរូបគាត់ ដោយបង្ខំឲ្យទៅតាមពួកគេ។
ជនរងគ្រោះបន្តទៀតថា រូបគាត់ចង់ស្រែក ឲ្យជួយដែរតែខ្លាចជនសង្ស័យទាំងនោះធ្វើបាបគាត់ ភ្លាមៗនោះជនសង្ស័យម្នាក់បានឡើងជិះម៉ូតូរបស់គាត់ រួចឌុបរូបគាត់ រហូត មក ដល់ចំណុចដីវាល កន្លែងហេតុ ក្រុមជនសង្ស័យ បានធ្វើសកម្មភាព ដោះយកខ្សែក កងដៃ ចិញ្ចៀន ទូរស័ព្ទដៃមួយរួមនិងម៉ូតូមួយគ្រឿងទៀត បន្ទាប់ពីជនសង្ស័យប្លន់យកទ្រព្យសម្បត្តិរួច ក្រុមជនសង្ស័យ មិនអស់ចិត្តក៍នាំគ្នាចាប់រំលោភរូបគាត់ម្ដងម្នាក់ៗ បានសម្រេចទាំងអស់គ្នាហើយថែមទាំង យក ទូរសព្ទ័ថត វីដេអូទុក និងគំរាមរូបគាត់ថាបើ ហ៊ានប្រាប់ដល់សមត្ថកិច្ច ពួកគេនឹងតាមសម្លាប់រូបគាត់ទៀត បន្ទាប់មកក្រុមជន សង្ស័យ ក៏នាំគ្នាជិះម៉ូតូគេចខ្លួន បាត់អស់។
ជនរងគ្រោះបន្តទៀតថា បន្ទាប់រូបគាត់ បាន រត់ស្រែកឲ្យគេជួយ ទេីបមានការ ភ្ញាក់ផ្អើលដល់សន្តិសុខដែរយាមនៅរោងចក្រមួយកន្លែង ឃើញរូបគាត់រួចក៏បានសួរនាំ ហើយ បានជូនទៅផ្ទះប្រជាពលរដ្ឋនៅក្បែរនោះដើម្បីឲ្យគេជួយ ។ ជនរងគ្រោះបាន ប្រាប់ទៀតថា ជនសង្ស័យបានស្គាល់ហ្វេសប៊ុក របស់គាត់ហើយបានឆាតមកគាត់ជាច្រើន លើកច្រើនសាតែគាត់មិនឆ្លើយតប ហើយជនសង្ស័យទាំងនោះបាន ប្រាប់រូបគាត់ថា ពួកគេតាមដាន រួបគាត់ពីរបីថ្ងៃហើយ ។
ក្រោយ មានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ធ្វើការសួរនាំជនរងគ្រោះហើយបានឲ្យជនរងគ្រោះនាំ ទៅបង្ហាញទីតាំងកន្លែងកើតហេតុ រួចក៏នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីសមត្ថកិច្ចងាយស្រួលស្វែងរកចាប់ក្រុម ជនសង្ស័យយកមកផ្តន្ទាទោសតាម ច្បាប់ ។
បេីយោងទៅតាមការរៀបរាប់របស់ជនរងគ្រោះ ករណីខាងលើ ជនសង្ស័យ និងជនរងគ្រោះ អាចជាមនុស្សធ្លាប់ស្គាល់គ្នា៕