ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី២១ ខែ០៧ ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា. លោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្វីរ. លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០). មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភ័ក្រ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់:
-គោលដៅទី១: នៅចំណុច: បន្ទប់លេខ C3-1521 ជាន់ទី១៥ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី២: នៅបន្ទប់លេខ C4-1103 ជាន់ទី១១ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី៣: បន្ទប់លេខ C4-1219 ជាន់ទី១២ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
-គោលដៅទី៤: នៅចំណុច បន្ទប់លេខ៨៧០៨ ជាន់ទី៦ សណ្ឋាគារចយ ផ្លូវលេខ១៨២ សង្កាត់អូរប្ញស្សី ៧មករា ។
☆លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ ០១នាក់:
ឈ្មោះ HU FENGWEN ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ ចិន។
ខ-វត្ថុតាងចាប់យក:
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៧ គ.ក្រ ១៥០.១៦ក្រាម។
-មេតំហ្វេតាមីន(ICE)ទម្ងន់ ១៤ គ.ក្រ ០២៤ក្រាម។
-កេតាមីន(KETAMIN)ទម្ងន់ ២៤ គ.ក្រ ៣៨០ក្រាម។
-នីមេតាហ្សេប៉ាម(NIMETAZEPAM)ទម្ងន់ ១៤៤ក្រាម។
១/សរុបសារធាតុញៀនចំនួន ៤៥ គ.ក្រ ៦៩៨.១៦ក្រាម
២/កញ្ឆា ៤០៨ ក្រាម។
៣/សារធាតុគីមី ២៥ គ.ក្រ ១៥៣.៣៨ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕