កណ្តាល៖ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងដោយមានកិច្ចសហប្រតិបត្តិល្អរវាងកម្លាំងនគរបាលខេត្ដកណ្ដាល និង រាជធានីភ្នំពេញ ក្រុមមុខសញ្ញាជួញដូរថ្នាំញៀន និងជាចោរប្លន់ប្រដាប់អាវុធ ចំនួន១៣នាក់ ក្នុងចំណោមបក្សពួក១៥នាក់ ត្រូវបានតាមដេញបង្ក្រាបផ្អើលពេញផ្លូវ និងក្នុងភូមិ។
តាមប្រភពព័ត៌មានពីស្នងការរងផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បានឲ្យដឹងថា ប្រតិបត្តិការដ៏ក្ដៅគគុកនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ក្រោយទទួលបានដំណឹងពីមុខសញ្ញាភ្លាម លោកបានរាយការណ៍បន្ទាន់ទៅថ្នាក់លើ ហើយបានចុះដៃធ្វើការតាមប្រមាញ់បក្ខពួកចោរប្លន់នេះនៅស្រុកកៀនស្វាយ នៅពេលដែលក្រុមចោរបានជិះតាមផ្លូវជាតិលេខ១ ហើយទើបប្រទះសមត្ថកិច្ច ក៏រត់គេចខ្លួន តែត្រូវបាននគរបាលដេញប្រមាញ់ និងសហការគ្នាល្អតាមក្របួចយកបានចំនួន ១៣នាក់ និងរត់គេចខ្លួនចំនួន ២នាក់។
ក្រុមមុខសញ្ញាជួញដូរថ្នាំញៀននិងជាចោរប្លន់ប្រដាប់អាវុធទាំងនេះដែលសមត្ថកិច្ចបានឃាត់ខ្លួនរួមមាន៖
ទី១-ឈ្មោះ ហេង រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី២-ឈ្មោះ អ៉ំ បូរិន ហៅម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី៣-ឈ្មោះ យ៉ត ចន្ទដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី៤-ឈ្មោះ យ៉ុន ប៊ុនណារ៉ូ ហៅយក្ស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៥-ឈ្មោះ រឿន ភក្រ្តា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៦-ឈ្មោះ ខេម សុខម៉េង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី៧-ឈ្មោះ សុខរឿន ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រៃរយោង ឃ៉ំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ទី៨-ឈ្មោះ អឿន វណ្ណី ហៅក្នយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ទី៩-ឈ្មោះ គន់ ប៊ី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី១០-ឈ្មោះ ឆិត សុខដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី១១-ឈ្មោះ ឃី វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី១២-ឈ្មោះ នី ឆៃយ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិថ្មី សង្កាត់ព្រែករាំង១ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី១៣-ឈ្មោះ ទ្រី ធារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនេសាទ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី១៤ឈ្មោះ អ៉ីម គីមសេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
និងទី១៥-ឈ្មោះ យ៉ុង សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់កង់បី មានទីលំនៅភូមិព្រែកសំរោងបី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកស្នងការរងរូបនេះបានបន្តថា ក្រោយពីកម្លាំងជំនាញសាកសួរជនសង្ស័យទាំងនេះរួច ក៏ត្រូវបានបញ្ជូនខ្លួនទៅតុលាការខេត្តកណ្ដាលល្ងាចនេះ រួមទាំងវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល , លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងបានធ្វើការស្រាវជ្រាវតាមប្រមាញ់មុខសញ្ញាខាងលើនេះ ក្រោយបានប្លន់នាពេលកន្លងមក ហើយពួកគេបានមកជាប់អន្ទាក់នគរបាលស្រុកកៀនស្វាយនៅលើដងផ្លូវជាតិលេខ១ ហើយពួកគេដឹងខ្លួនក៏នាំគ្នារត់ប្រសាចគេចខ្លួនដល់ខណ្ឌច្បារអំពៅ និងក្រុងតាខ្មៅ៕