ហ្វឹកហាត់សមក្បួនត្រៀម ការពារប្រតិភូរដ្ឋមន្ដ្រីការបរទេសអាស៊ាន ដែលនឹងត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី ៥៥
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាត់ និងឧត្ដមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានចុះពិនិត្យ កងកំលាំងរបស់នាយកដ្ឋានអង្គរក្សដែលសហការណ៍ជាមួយ ក្រសួងការបរទេស, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាព/នាយកដ្ឋានពាក់ព័ន្ធដែលបានធ្វើការហ្វឹកហាត់សមក្បួនត្រៀមការពារប្រតិភូរដ្ឋមន្ដ្រីការបរទេសអាស៊ាន ដែលនឹងត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី ៥៥ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២៕